ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនដំណឹងពីទីតាំង និងពេលវេលាសម្រាប់កម្មករ កម្មការិនីតាមរោងចក្រ នៅរាជធានីភ្នំពេញ អាចទៅចាក់វ៉ាក់សាំងជំងឺកូវីដ១៩ លើកទី២ ដែលនៅជិតទីតាំងខ្លួនកំពុងរស់នៅ។
ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្បែរទីតាំងរោងចក្រ ឬរស់នៅក្នុងភូមិសាស្ត្រខណ្ឌតែមួយ នៃរោងចក្រ ដែលខ្លួនបានទៅចាក់ដូសទី១ គឺត្រូវរង់ចាំការចាក់ដូសទី២ នៅតាមទីតាំងរោងចក្រ ដែលបានចាក់ដូសទី១កន្លងមក។ ចំពោះបងប្អូនកម្មករនិយោជិត ដែលរស់នៅក្នុងខណ្ឌផ្សេងនៃរាជធានីភ្នំពេញ ឬស្រុកនានានៃខេត្តកណ្ដាលខុសពីទីតាំង រោងចក្រដែលជាកន្លែងចាក់ដូសទី១ ឬបងប្អូនដែលជាប់ការហាមឃាត់ធ្វើដំណើរ ហើយកំពុងស្នាក់នៅតាមបណ្តាខេត្ត នានា សូមទំនាក់ទំនងមកអនុគណៈកម្មការចំពោះកិច្ចតាមរយៈកម្មវិធីតេឡេក្រាម https://t.me/ អនុគណៈកម្មការចំពោះកិច្ចពិនិត្យសម្របសម្រួលកំណត់ទីតាំងថ្មីចាក់ជូន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិត ដែលបានចាក់វ៉ាក់សាំងដូសទី១ នៅតាមរោងចក្រនានា រង់ចាំការចាក់វ៉ាក់សាំងដូសទី២ នៅតាមទីតាំងរោងចក្រដដែល ឬនៅទីតាំងថ្មីណាមួយ ដែលសម្របសម្រួលដោយ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងរបស់ក្រសួង ដើម្បីអាចរក្សាគម្លាតសង្គម និងចៀសវាងការទៅប្រមូលផ្តុំនៅទីតាំងណាមួយច្រើនពេក ដែលអាចបង្ករឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាយថាហេតុ។
អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានជំនឿយ៉ាង មុតមាំថា បងប្អូនកម្មករនិយោជិត ម្ចាស់រោងចក្រ និងអ្នកពាក់ព័ន្ធទាំងអស់នឹងរួមគ្នាអនុវត្តទៅតាមស្មារតីនៃសេចក្តីជូនដំណឹងនេះ។


បើតាមក្រសួងការងារ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងនឹងត្រឡប់ទៅកាន់ទីតាំងរោងចក្រ ដែលធ្លាប់ចាក់ដូសទី១វិញ ចាប់ពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះតទៅ ដោយមានកាលវិភាគសលម្អិត ដូចខាង ក្រោម៖ រក្សាសិទ្ធិដោយ៖CEN


