Tuesday, February 24, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅចិត្តដូចភ្លើង ! អ្នកឧកញ៉ា ប៉ែន លឹម ចេញវីដេអូជេរព្រលះបុគ្គលម្នាក់ ផ្អើលជំងឺសរសៃប្រសាទ រឿងទើសឡានខ្លួនពាក់ផ្លាកលេខពិសេស… (វីដេអូ)

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានទទួលជ្រាបហើយ ដែលថ្មីៗនេះ មានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ទាក់ទងករណីឡាន១គ្រឿង ដែលគេស្គាល់ច្បាប់ថាជាកម្មសិទ្ធិរបស់ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម ដែលបានបំពាក់ផ្លាកលេខយ៉ាងពិសេសដាក់ថា «កម្ពុជា ឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម»។

ករណីនេះផងដែរ ក៏ត្រូវបានឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងសាធារណការនិងដឹកជញ្ជូន បានចេញមកបញ្ជាក់ថា ការបំពាក់ផ្លាកលេខរថយន្តរបៀបនេះ និងសូម្បីដាក់ឡូហ្គោគណបក្ស គឺជាទង្វើខុសច្បាប់ និងធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្ថាប័នរដ្ឋ និងគណបក្ស ដែលសូមអោយសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់។

តែអ្វីដែលញាក់សាច់នោះ គឺក្រោយរឿងនេះបានផ្ទុះឡើងកក្រើក ស្រាប់តែគេបានឃើញឯកឧត្តម អ្នកឧកញ៉ា ប៉ែន លឹម បានផ្ទុះកំហឹងដាច់ក្បាលដាច់កន្ទុយ ជេរប្រទេចខ្លាំងៗ ទៅលើបុគ្គលម្នាក់ឈ្មោះ ឡ សោភា ដែលបានទើសឡានខ្លួន ហើយឲ្យសមត្ថកិច្ចចាត់ការបន្ទាន់។

ក្នុងនោះ អ្នកឧកញ៉ា ប៉ែន លឹម បានដាក់ធ្ងន់ៗទៅកាន់បុគ្គលទើសរូបនេះ តាមរយៈសារនៅលើបណ្តាញសង្គមឡើងញាក់សាច់ថា៖ «ឱអានរក ១៨ ជាន់អើយ ហើយមិចបានឯងទឹមឃើញឡានរបស់អាញ់ហើយចុះអំពើល្អរបស់អញធ្វើហេតុអ្វីឯងមើលមិនឃើញឯងគេចអត់រួចពីក្នុងឆ្នាំនឹងទេនរក ១៨ ជាន់ ត្រូវហោះសុំទោសអាញភ្លាមបើមិនចឹងអាញនឹងមិនឲ្យរបូតពីនរក ១៨ ជាន់ជាដាច់ខាតឯងទេ ពីព្រោះពិភពលោកគេដឹងថាទង្វើរបស់ៗអាញ់ គឺមនុស្សធម៌នៅលើពិភពលោកចុះកន្ដួយម៉ែអ្ហែងខ្មែរសោះ ហេតុអ្វីបានជាមើលមិនឃើញអានរក ១៨ ជាន់ឯងត្រៀមខ្លួនឯងកំណត់ឲ្យឯងមួយសប្តាហ៍ទៀតនឹងធ្លាក់នរក ១៨ ជាន់ឱ្យហ្អែងរាងហើយមុននឹងចុះផ្សាយ គេត្រូវពិនិត្យគេឱ្យបានច្បាស់លាស់សិនថាគេជាស្អីធ្វើស្អី»។

ព្រោះតែមិនទាន់អស់កំហឹង បន្ទាប់មក អ្នកឧកញ៉ា ប៉ែន លឹម ក៏បានព្រលះទៅកាន់ពួកអ្នកដែលទើសខ្លួន និងព្រមទាំងមន្រ្តី២រូប ដែលក្នុងនោះមិនដឹងថាសំដៅលើឯកឧត្តម គង់ វិមាន ដែរឬយ៉ាងណា ដោយដាក់ទំនាយធ្ងន់ៗថា៖ «សូមគោរពផ្ញើជូនដល់ពួកអាមនុស្សបាតសង្គម ឱ្យបានឃើញអាកាសែតបាត់សង្គមអាមន្ត្រីផ្លែល្ពៅ ពីរក្បាលបើកភ្នែកមើលច្បាស់ៗជាតិក្រោយខ្វាក់ភ្នែកអស់ ៧០០ ជាតិ»។

ពុំត្រឹមតែប៉ុណ្ណឹង អ្នកឧកញ៉ា ប៉ែន លឹម នៅបានចេញវីដេអូដោះអាវ ជេរទៅកាន់បុគ្គលឈ្មោះ ឡ សោភា ដដែលយ៉ាងសាហាវៗ និងអះអាងថា ជេរឲ្យ [កំពប់បុណ្យដែលខំសាងទាំងប៉ុន្មាន ជេរទល់ស្លាប់ ជេរទាល់តែជាសរសៃប្រសាទ] បើមិនចូលខ្លួនមកសុំទោស ព្រោះលោកពិតជាឈឺចាប់ខ្លាំងណាស់ ដែលខំលះបង់ការចំណាយលុយ ផ្ទាល់រាប់លានដុល្លារ ដើម្បីចូលរួមកសាងប្រទេសជាតិជាច្រើនរាប់មិនអស់ ប៉ុន្តែ ត្រឹមផ្លាកលេខឡានប៉ុណ្ណឹង ហេតុអ្វីក៏នាំគ្នាមើលឃើញម្ល៉េះ មិនមើលឃើញពីអំពើល្អៗរបស់លោកផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×