Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចពិជ័យសេនា ទៀ បាញ់ ចុះពិនិត្យតាមគោលដៅ ចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ជូនកងទ័ព និងគ្រួសារ

ភ្នំពេញ ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញចុះពិនិត្យតាមបណ្ដាគោលដៅ ដែលរៀបចំដោយកងពលតូចលេខ៧០ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ជូនកងទ័ព និងគ្រួសារកងទ័ពនៅតាមបណ្ដាគោលដៅ។

គោលដៅចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ជូនកងទ័ព និងគ្រួសារកងទ័ពមានដូចជា៖

-ខណ្ឌទួលគោក (សាលាមត្តេយ្យទួលគោក)

-ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ)

ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានកើនរំលឹកតាមបណ្ដាគោលដៅទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសវិធានការសុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឲ្យពាក់ម៉ាស់ឲ្យបានគ្រប់គ្នា ដើម្បីជៀសវាងហានិភ័យដែលអាចកើតមានឡើង។

សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនកងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្តាខណ្ឌដូចជា៖

  • ទីបញ្ជាការកងពលតូចលេខ៧០ (ចោមចៅ)
  • ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី២
  • ខណ្ឌ៧មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា
  • ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក
  • ខណ្ឌបឹងកេងកង វិទ្យាល័យ ជា ស៊ីម បឹងកេងកង
    *ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ)
  • ខណ្ឌមានជ័យ សាលាអន្តរជាតិ ACE ផ្លូវជាតិលេខ២

សូមជម្រាបថា ការចាក់ថ្នាំការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនគ្រួសារយោធិននេះ ចាប់ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះតទៅ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំង ០៧ទីតាំងខាងលើនេះ ក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល៕ រក្សាសិទ្ធិដោយ : ចេស្តារ

×