ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សើចស្រស់ទៀត ! ក្រុមជើងខ្លាំងប្រចាំក្រុងតាខ្មៅមានទាំងស្រីទាំងប្រុស ដាក់ឆ័ត្រផឹកស៊ី ទាំងកណ្តាលភ្លៀង លទ្ធផលគឺថា….

ខេត្តកណ្តាល ៖ ប្រិយមិត្តជាច្រើនប្រហែលបានជ្រាបរួចហើយ ពីបុរសជាជើងខ្លាំងម្នាក់ប្រចាំក្រុងតាខ្មៅ ដែលពុំត្រឹមតែចេញចូលយ៉ាងទំនើង ដើរទាំងផឹកស៊ីល្មើសនឹងបម្រាមរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ តែពេលត្រឡប់មកវិញស្រវឹង ពេលសួរនាំត្រឹមត្រូវ ចង់ហក់រកវ៉ៃ និងគំរាមបាញ់មេភូមិទៀត ជាលទ្ធផល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងក៏ត្រូវបានបញ្ជូនឡើងតុលាការរួចហើយ កាលពីព្រឹកមិញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះ។

ប៉ុន្តែ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺក្រោយបុរសទំនើងខាងលើនេះ ត្រូវបានចាប់ខ្លួន ព្រោះខ្លាំងអាងអំណាចគ្រឿងស្រវឹងមិនបានប៉ុន្មានម៉ោងផង ក៏លេចមុខជើងផឹកប្រុសស្រីៗមួយក្រុមទៀត នៅក្រុងតាខ្មៅ នាំគ្នាព័ទ្ធវង់ដាក់ឆ័ត្រផឹកស៊ីទាំងកណ្តាលភ្លៀង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណជាង ៧ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះជួល ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រុមផឹកស៊ីប្រុសស្រី ដែលបំពានច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ-១៩ រួមមាន៖ ទី១- ឈ្មោះ សារី ឆេង ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ៊ុតសក់, ទី២- ឈ្មោះ ឃុត ចន្ធូ ភេទស្រី អាយុ ៣៧ ឆ្នាំ មុខរបរនៅផ្ទះ, ទី៣- ឈ្មោះ រុណ ស្រីញឹប ភេទស្រី អាយុ ៣៥ ឆ្នាំ មុខរបរនៅផ្ទះ, ទី៤- ឈ្មោះ ហុង ស្រីណុច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ, ទី៥- ឈ្មោះ កៃ ហួត ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរនៅផ្ទះ និងទី៦- ឈ្មោះ អ៊ុង វ៉ែននី ភេទប្រុស អាយុ ៥០ ឆ្នាំ។ សូមបញ្ជាក់ថា អ្នកទាំង៦ បច្ចុប្បន្ន ស្នាក់នៅស្នាក់នៅផ្ទះជួល ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយឡែក សម្រាប់វត្ថុតាងរួមមាន៖ ស្រាបៀរកម្ពុជា ចំនួន១២ កំប៉ុង, តុជ័រ១, កែវចំនួន២, ឆត្រ័សម្រាប់បាំងម្លប់១ និងសំបកកំប៉ុងផឹករួចចំនួន ២៤ សំបក៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>