Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឲ្យសមត្ថកិច្ចស្រាវជ្រាវ ករណីបុរសម្នាក់បន្លំជាជំនួយការ របស់លោក តេទូរស័ព្ទសុំលុយពីថ្នាក់ដឹកនាំ អង្គភាពមួយចំនួន

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានណែនាំឲ្យសមត្ថកិច្ចជំនាញពាក់ព័ន្ធធ្វើការស្រាវជ្រាវករណីបុរសម្នាក់អះអាងថា ជាជំនួយការរបស់លោក (ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត) និងបានតេទូរស័ព្ទទៅសុំលុយ ពីថ្នាក់ដឹកនាំអង្គភាពមួយចំនួនទាំងខាងកងទ័ព អាវុធហត្ថ។

ការឲ្យសមត្ថកិច្ចស្រាវជ្រាវករណីនេះ បានធ្វើឡើងបន្ទាប់ពីមានបុរសម្នាក់បានក្លែងបន្លំ ធ្វើជាជំនួយការរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានតតេទូរស័ព្ទទាក់ទងសុំលុយ មេបញ្ជាការអាវុធហត្ថខេត្តកំពង់ធំ និងខេត្តកំពង់ចាម ដោយប្រើប្រាស់លេខទូរស័ព្ទ ០៦៧ ៣៤៩ ៤៦៦ ។

យោងតាមកសារជាសំឡេងរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្ញើជូនមេបបញ្ជាការយោធភូមិភាគ មេបញ្ជាការកងពល និងអង្គភាពទាំងអស់បានបញ្ជាក់ថា “នៅថ្ងៃនេះមានករណីមួយមានម្នាក់ឈ្មោះភាព មានលេខទូរស័ព្ទ ០៦៧ ៣៤៩ ៤៦៦ ខាងលើ បានទូរស័ព្ទទាក់ទងបណ្តាថ្នាក់ ដឹកនាំបណ្តាអង្គភាពមួយចំនួន ទាំងទ័ព ទាំងអាវុធហត្ថថា ជាជំនួយការរបស់ខ្ញុំ ហើយសុំលុយ។

សូមបញ្ជាក់ថា មិនមែនជាជំនួយការរបស់ខ្ញុំទេ។ សូមឯកឧត្តមជួយបញ្ជូនព័ត៌មានបន្តទៅមេបញ្ជាការ កងរាជអាវុធហត្ថ ឬកងនគរបាលជាតិ ឬនរណាទាំងអស់ បើសិនជាមានរូបភាពអ្នកណាទាក់ទងទៅគឺមិនមាននោះទេ។ មិនមែនជាជំនួយការរបស់ខ្ញុំទេ។ ខ្ញុំបានឲ្យជំនាញរបស់ប៉ូលិស កំពុងស្រាវជ្រាវនូវមុខសញ្ញានេះ»៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×