Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អរគុណណាស់ ទឹកចិត្តម្ចាស់ទាន ! ទោះបន្តិចបន្តួចក្តី តែពោរពេញដោយស្នាមញញឹម ពីបងប្អូនកំពុងខ្វះខាតខ្លាំង (វីដេអូ)

ភ្នំពេញ ៖ នៅក្នុងកាលៈទេសៈ នៃការបិទខ្ទប់រាជធានីភ្នំពេញ មកទល់ពេលនេះ ឃើញថាបានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើន កំពុងជួបប្រទះនូវការខ្វះខាតស្បៀងជាខ្លាំង ក្នុងនោះជាពិសេស គឺបងប្អូនកម្មករមិនថាទាំងសំណង់ និងរោងចក្រនោះទេ។

តែយ៉ាងណា នៅក្នុងតំបន់មួយចំនួនខ្លះ គេក៏បានឃើញមានការយកចិត្តទុកដាក់ពីអាជ្ញាធរដែន និងក៏ដូចជាសប្បុរសជនផងដែរ ដែលបានចែករំលែកនូវទានបន្តិចបន្តួច ដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនដែលកំពុងប្រឈមហានិភ័យខ្វះខាតស្បៀងជាខ្លាំងនេះ។

ជាក់ស្តែង តាមរយៈលោកមេភូមិតាងួន២ នៃសង្កាត់កាកាបទី១ បានបញ្ជាក់ឲ្យដឹងថា ប្អូនស្រីរបស់លោក និងគ្រួសារ បានចូលរួមចំណែកទានបន្តិចបន្តួច ជួយទៅដល់បងប្អូនកម្មករកម្មការិនី កំពុងខ្វះខាតជីវភាពប្រចាំថ្ងៃ ក្នុងបន្ទប់ជួលចំនួន២៦បន្ទប់។

បើទោះជាទានទាំងនេះបន្តិចបន្តួចក្តី ប៉ុន្តែ គឺពិតជាប្រពៃថ្លៃថ្លាខ្លាំងណាស់ សម្រាប់បងប្អូនដែលកំពុងជួបការលំបាក ដែលឃើញថា ពួកគាត់ទទួលយកពោរពេញដោយក្តីត្រេកអរ ស្នាមញញឹម និងពិតជាអរគុណខ្លាំងណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×