Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំណោយរបស់រដ្ឋបាលខណ្ឌមានជ័យ យកមកប្រគល់ពលរដ្ឋ កម្មករដែលមានជីវភាពខ្វះខាត ចំនួន ៤៦១គ្រួសារ កំពុងធ្វើចត្តាឡីស័ក និង បិទខ្ទប់ នៅភូមិដំណាក់ធំ៣

ភ្នំពេញ ៖ នារសៀល ថ្ងៃសៅរ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២១ លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយចែកជូនប្រជាពលរដ្ឋ និងកម្មករ កម្មការនី ដែលមានជីវភាពខ្វះខាត ចំនួន ៤៦១ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងបិទខ្ទប់ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងឱកាសនេះដែរ លោក អភិបាល បានលើកឡើងថា អំណោយទាំងអស់នេះ ជាអំណោយរដ្ឋបាលខណ្ឌមានជ័យ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ១០ គីឡូ, និង ឃីត១កញ្ចប់ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ ផងដែរ ។

នាឱកាសនោះដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចទាំងទ្វេ គឺបានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពង់សំរាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋ ទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ ។ ទន្ទឹមនឹងនេះ លោក អភិបាល សូមបងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័កអោយបានគ្រប់ចំនួនថ្ងៃ ដែលក្រសួង សុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័ក ផងដែរ ។ ជាមួយគ្នានេះដែរ លោក អភិបាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទាំងអស់ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ តាមការអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន និងចូលរួម អនុវត្តនូវសេចក្ដីសម្រេច របស់ រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីសម្រេច បិទខ្ទប់ ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ប្រសិនបើគ្មានការចាំបាច់ទេ សុំកុំចេញពីផ្ទះ ៕ រក្សាសិទ្ធិដោយ៖មីដា

×