Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពង់ធំ បានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន ០២នាក់

ខេត្តកំពង់ធំ ៖ រដ្ឋបាលខេត្តកំពង់ធំ បានចេញសេចក្តីប្រកាសព័ត៌មាន
ស្ដីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

រដ្ឋបាលខេត្តកំពង់ធំ សូមជម្រាបជូនដំណឹងដល់សាធារណៈជនជ្រាបថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន ០២ករណី៖ ១. ឈ្មោះ តែម ហួរ ភេទស្រី អាយុ ២៨ឆ្នាំ នៅភូមិខ្ចៅ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល ២. ឈ្មោះ វ៉ែន សុភឿន ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិខៅ ឃុំបឹងធំ ស្រុកអង្គស្នួល ខេត្តកណ្តាល ឆ្លងតាមការសាកសួរអំពីប្រវត្តិនៃការធ្វើដំណើររបស់បុគ្គលទាំងពីរបានឲ្យដឹងថា ឈ្មោះ វ៉ែន សុភឿន ជាអ្នករត់ម៉ូតូកង់បី ដឹកឈ្មោះ តែម ហួរ និងប្តីជាអ្នករបួសបាក់ជើង រួមជាមួយអ្នកកំដរមា្នក់ មកពី មន្ទីរពេទ្យព្រះកុសុមៈ។

ជាមួយគ្នានោះ ក៏មានម៉ូតូកង់បីមួយគ្រឿងទៀតមកជាមួយផងដែរដោយដឹក មនុស្សចំនួន០២នាក់(ម្នាក់ជាអ្នករបួសបែកក្បាល និងម្នាក់ទៀតជាអ្នកកំដរ)។ ដោយមានលិខិតអនុញ្ញាត ឲ្យធ្វើដំណើរពីពេទ្យ នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ម៉ូតូកង់បីទាំង០២គ្រឿង ដែលមានមនុស្សចំនួន ០៧នាក់នេះ បានមកដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក និងបានឈប់ ទិញផ្លែឈើនៅមុខខ្លោងទ្វារចូលមន្ទីរពេទ្យ បន្ទាប់មក មន្ទីរពេទ្យក៏បានរាយការណ៍ទៅអាជ្ញាធរឲ្យយក បុគ្គលទាំង០៧នាក់ខាងលើ ទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យជាស៊ីមកំពង់ថ្មភ្លាមៗ។

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ បានយកសំណាកបុគ្គលទាំង០៧នាក់ បញ្ជូនទៅវិទ្យាស្ថានសុខភាពសាធារណៈ ដោយបានទទួលលទ្ធផលវិជ្ជមានចំនួន ០២នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ ទាំង០២នាក់ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរ ពេទ្យបង្អែកបារាយណ៍-សន្ទុក ចំណែកអ្នកពាក់ព័ន្ធ០៥នាក់ផ្សេងទៀតត្រូវបន្តចត្តាឡីស័កនៅមណ្ឌល វិទ្យាល័យជាស៊ីមកំពង់ថ្ម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងបង្កើនការ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចេញក្រៅផ្ទះបើមិនចាំបាច់ ជាពិសេសត្រូវអនុវត្តវិធានសុខាភិបាលឲ្យបាន ខ្ជាប់ខ្ជួន៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×