ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពជើងគោក សហការជាមួយអាជ្ញាធររាជធានី បន្តការដឹកស្បៀងអាហារ ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញ

ភ្នំពេញ ៖ ដោយមានបទបញ្ជាពីឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោក នៃបញ្ជាការកងទ័ពជើងគោក ដើម្បីចែកជូនស្បៀងអាហារ ជូនទៅបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។

សកម្មភាពនេះ គេបានឃើញអភិបាលខណ្ឌនីមួយៗចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ បានសហការយ៉ាង
ល្អប្រសើរ ជាមួយនឹងកងកម្លាំងទ័ពជើងគោក ក្នុងការ
នាំស្បៀងអាហារទាំងនេះ ទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ។

ជាក់ស្តែងសម្រាប់ថ្ងៃទី ២៥ មេសានេះ គេបានឃើញ កងកម្លាំងទាហានជើងគោក នៃបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឆ័ត្រយោង៩១១បានបញ្ជូនកម្លាំងចំនួន២០៦នាក់រថយន្តប្រមាណជាង២០០គ្រឿង បានបន្តការដឹកជញ្ជូនស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ប្រជាពលរដ្ឋនៅខណ្ឌចំនួន៤ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌចំការមននិងខណ្ឌបឹងកេងកង ហើយស្បៀងអាហារទាំងនេះ រួមមាន អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខ ក្នុងនោះខណ្ឌពោធិ៍សែនជ័យ បានដឹកស្បៀង ចែកជូនប្រជាពលរដ្ឋចំនួន៣៥០០គ្រួសារ និងខណ្ឌមានជ័យចំនួន២៥០០គ្រួសារ ខណ្ឌបឹងកេងកង ចំនួន ៤៣០គ្រួសារ. ខណ្ឌចំការមនចំនួន ៤០៤គ្រួសារនិងខណ្ឌដង្កោចំនួន១៤៤គ្រួសារផងដែរ។

គួរបញ្ជាក់ថា ៖ កងទ័ពជើងគោកបានប្រតិបត្តិការដឹកជញ្ជូនជំនួយសង្គម របស់រាជរដ្ឋាភិបាល ទៅចែកជូនប្រជាពលរដ្ឋ នៅតំបន់បិទខ្ទប់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ហើយចាត់តាំងឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស ឱ្យបញ្ជូនកម្លាំងចំនួន២០៦នាក់ ដោយប្រគល់តួនាទីទៅជូនលោកឧត្តមសេនីយ៍ត្រី ស៊ុំ សំណាង ជាអ្នកដឹកនាំ ដោយប្រើប្រាស់រថយន្តចំនួន២៦គ្រឿង លើកដាក់ និងដឹកជញ្ជូស្បៀងអាហារទាំងនេះ ទៅចែកជូនដល់ខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ហើយបើគិតមកដល់ថ្ងៃនេះ មានរយៈ៥ថ្ងៃហើយ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>