នៅអ៊ីស្រាអែល កំពុងផ្ទុះឡើងនូវការជជែកវែកញែកយ៉ាងផុលផុសអំពីវត្តមានរបស់នារីភេទ ក្នុងកងទ័ព ក្នុងនោះមានមេដឹកនាំសាសនាកំពូលៗក៏បានលើកឡើងថា យុទ្ធជនទាំងឡាយនឹងពុំអាចប្រមូលផ្តុំធ្វើការប្រយុទ្ធព្រោះតែយុទ្ធនារីស្អាត… .. ពេក។
រូបភាពមួយដែលថតយុទ្ធនារីដ៏ស្អាតពីររូប បង្ហោះលើ Instagram សំដៅអំពាវនាវសមាសភាពភេទ។
តាមសារព័ត៌មាន Gazety-ru ក្រុមមេសាសនា ជ្វីស អំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលពុំគួរទុកឲ្យនារីៗនៅបម្រើក្នុងជួរកងទ័ព។ ពួកគេអះអាងថា “ភេទទន់ខ្សោយ” ពួកគេជាមូលហេតុបណ្តាលឲ្យពួកបុរសៗនិងយុវជនដែលគោរពសាសនា… … . បាត់អស់ឆន្ទៈប្រយុទ្ធ។
មេដឹកនាំសាសនាជ្វីសម្នាក់ នៅបានទាមទារឲ្យដកហូតមុខតំណែងនាយសេនាធិការ កម្លាំងឆ្មាំអ៊ីស្រាអែល ហើយចោទប្រកាន់ទោសពីបទ “ផ្សព្វផ្សាយសតិអារម្មណ៍សិទ្ធិនារីជ្រុលហួសហេតុ”។
ឆ្លើយតបនឹងកិច្ចសម្ភាសន៍របស់កាសែតរុស្ស៊ី អនុសេនីយ៍ទោ Anatasia ដែលជានាយទាហានបម្រុងរបស់កងទ័ពអ៊ីស្រាអែល វាយតម្លៃថា នារីពុំទាន់ទទទួលបានសមាសភាពមួយពិតប្រាកដ ព្រោះតែតួនាទីបញ្ជាការកងទ័ពខ្លះទុកសម្រាប់តែបុរសៗ ទោះបីជាមានវរៈសេនាតូចមួយចំនួន រួមមានទាំងបុរសនិងនារីក្តី អនុសេនីយទោ Anatasia អះអាងថា “ផ្តើមចេញពីបទពិសោធន៍ផ្ទាល់ខ្លួនខ្ញុំអាចនិយាយថា ប្រសិនបើនារីទាំងឡាយមានសុបិន្តប្រាថ្នានោះគេអាចធ្វើបានអ្វីៗទាំងអស់”។
នាងពោលបន្ថែម ៖ នារីអ៊ីស្រាអែលភាគច្រើនចង់អនុវត្តកាតព្វកិច្ចយោធាក្នុងគោលបំណងដើម្បីរៀនសូត្រនិងលើកដម្កើងបុគ្គលខ្លួន។ ព្រោះថា សង្គមអ៊ីស្រាអែលចាត់ទុករឿងនេះមានសារៈសំខាន់ក្នុងប្រវត្តិរូប -អ្នកធ្វើការអ្វី បោះជំរុំទ័ពនៅទីណា ។ល។ លើមូលដ្ឋាននោះគេនឹងសម្រេចជ្រើសរើសឲ្យចូលបម្រើការងារផ្សេងៗ។
យុទ្ធនារីអ៊ីស្រាអែលម្នាក់
យុទ្ធជន Dmitri និយាយថា នារីអ៊ីស្រាអែលធ្លាប់បានបម្រើក្នុងបណ្តាចលនាឈ្លប មុនពេលមានរដ្ឋអ៊ីស្រាអែលទៅទៀត។ បច្ចុប្បន្នពេលបម្រើការរបស់នារីក្នុងជួរទ័ពតិចជាងបុរសក្រៅពីនោះពួកគេមានអ្វីៗដូចជាយើងខ្ញុំដែរ។ គេតែងចាប់ឲ្យនារីបម្រើការក្នុងយោធភូមិភាគផ្សេងៗគ្នា។ ជាអាទិ៍ ក្នុងការហ្វឹកហ្វឺនដល់ពលទាហានថ្មី ថ្នាក់លើច្រើនប្រគល់នាទីដឹកនាំឲ្យនាទី ព្រោះពួកគេគ្រប់គ្រងបានល្អជាង។
ទោះយ៉ាងណាកងទ័ពអ៊ីស្រាអែល ប្រហែលជានឹងគ្មានការផ្លាស់ប្តូរអ្វីដោយសារតែសម្ពាធមួយនេះទេ។ គូវិវាទរបស់មេនិកាយសាសនា គឺក្រុមយុទ្ធជននេះឯងពួកគេថែមទាំងបង្កើតគណនីមួយចំនួនលើបណ្តាញសង្គមដើម្បីគាំទ្រដល់នារីៗ។ តាមចំនួនអ្នកឡាយ និងខុមមិន បង្ហាញថា នារីអ៊ីស្រាលបានទទួលការគាំទ្រ និងយកចិត្តទុកដាក់។ ខាងក្រោមជារូបភាពនៃទងកុលាបទាំងឡាយក្នុងជួរកងទ័ពអ៊ីស្រាអែល ៖