Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន នឹងបើកមជ្ឈមណ្ឌល ចាក់វ៉ាក់សាំងខ្នាតធំ នៅទីក្រុង តូក្យូ និងក្រុងអូសាកា

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជប៉ុន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបើកមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំ ៗ នៅទីក្រុងតូក្យូ និងអូសាកាក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះដើម្បីគ្រប់គ្រង និងពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩។

ប្រទេសជប៉ុនទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងដល់ប្រជាជនដែលមានវ័យចំណាស់ក្នុងខែនេះ ហើយអ្នកជំនាញខាងសុខាភិបាលជប៉ុនបាននិយាយថា វាអាចនឹងចំណាយពេលដល់រដូវរងារ (ខែធ្នូដល់ខែកុម្ភៈឆ្នាំក្រោយ) ឬយូរជាងនេះសម្រាប់ប្រជាជនទូទៅដើម្បីទទួលបានការចាក់វ៉ាក់សាំង។

គេហទំព័រជប៉ុន Nikkei បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលនឹងបើកកន្លែងចាក់វ៉ាក់សាំងមួយនៅកណ្តាលទីក្រុងតូក្យូនៅដើមខែឧសភា ហើយការបើកទីតាំងនេះនឹងអាចចាក់វ៉ាក់សាំងបានប្រហែលជា ១០,០០០ នាក់ក្នុងមួយថ្ងៃ។ គេហទំព័រនេះក៏បាននិយាយទៀតថា ប្រព័ន្ធចាក់វ៉ាក់សាំងនឹងត្រូវបើកឱ្យអ្នកដែលរស់នៅ និងធ្វើការនៅទីក្រុងតូក្យូ។

សារព័ត៌មាន Nikkei បាននិយាយថា បុគ្គលិកដែលបានទទួលការបណ្តុះបណ្តាល ផ្នែកវេជ្ជសាស្ត្រពីកងកម្លាំងស្វ័យការពារជប៉ុន ក៏នឹងជួយក្នុងការចាក់វ៉ាក់សាំងនៅក្នុងមជ្ឈមណ្ឌលប្រភេទនេះផងដែរ។
រដ្ឋាភិបាលជប៉ុនបានរងការរិះគន់យ៉ាងខ្លាំង ចំពោះការចាប់ផ្តើមចាក់វ៉ាក់សាំងយឺតយ៉ាវរបស់ខ្លួន ដែលភាគច្រើនគឺជាការគ្រប់គ្រងដោយអាជ្ញាធរក្រុង។ ប្រទេសជប៉ុនបានចាក់វ៉ាក់សាំងប្រហែល ១ ភាគរយនៃប្រជាជនរបស់ខ្លួន នេះបើយោងទៅតាមអ្នកតាមដានម្នាក់របស់កាសែត Reuter ។
ប្រទេសជប៉ុនបានបញ្ចៀសការរីករាលដាលនៃវីរុសកូវីដ១៩។ ក្នុងនោះមានករណីប្រហែលជា ៥៥០.០០០ ករណី និងមានអ្នកស្លាប់ចំនួន ៩.៧៦១ នាក់ដែលនេះជាចំនួនទាបជាងចំនួនប្រទេស ដែលមានសេដ្ឋកិច្ចធំៗមួយចំនួន។ ប៉ុន្តែចំនួនកើនឡើងចុងក្រោយ នៃការឆ្លងបានធ្វើឱ្យមានការព្រួយបារម្ភ រួមជាមួយនឹងការកង្វះខាតបុគ្គលិកពេទ្យ និងគ្រែមន្ទីរពេទ្យនៅតាមតំបន់មួយចំនួន។

រដ្ឋដែលប្រកាសដាក់ក្នុងគ្រាអាសន្នទី៣របស់ជប៉ុនគឺទីក្រុងតូក្យូ អូសាកា និងអាណាខេត្តពីរផ្សេងទៀតបានចាប់ផ្តើមការចាក់វ៉ាក់សាំង កាលពីថ្ងៃអាទិត្យដែលនឹងគ្របដណ្តប់ជិតមួយភាគបួន នៃចំនួនប្រជាជន ហើយក្នុងនោះជប៉ុនក៏នឹងព្យាយាមប្រយុទ្ធប្រឆាំង នៃការកើនឡើងនៃចំនួនករណីឆ្លងវីរុសកូរ៉ូណា ដើម្បីធានាបាននូវសុវត្ថិភាពមុនពេល ព្រឹត្តិការណ៍អូឡាំពិករបស់ទីក្រុងតូក្យូគ្រោងនឹងបើកដំណើការ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

×