Friday, December 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាដឹកប្រេង នៅឆ្នេរសមុទ្រស៊ីរី បានផ្ទុះដោយសម្លាប់មនុស្សចំនួន ៣ នាក់

ប្រព័ន្ធផ្សព្វផ្សាយស៊ីរីមួយបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ត្រូវតែទទួលខុសត្រូវចំពោះការបង្កឲ្យមានអគ្គិភ័យ​ ចំពោះនាវាដឹកប្រេងមួយដោយបានសម្លាប់កម្មករចំនួន ៣ នាក់។ ដោយក្នុងនោះនាវាដឹកប្រេងនេះ ត្រូវបានគេសង្ស័យថាជានាវាដឹកប្រេងរបស់ប្រទេសអ៊ីរ៉ង់។

យ៉ាងហោចណាស់មានមនុស្សចំនួន ៣ នាក់បានស្លាប់នៅក្នុងការផ្ទុះមួយនៅលើនាវាដឹកប្រេង នៅឯ ឆ្នេរសមុទ្រនៃទីក្រុងចម្រាញ់ប្រេងស៊ីរី ប៊ីនីយ៉ា កាលពីថ្ងៃសៅរ៍នេះ។ នេះបើយោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រទេសស៊ីរី។

ក្រុមអ្នកពន្លត់អគ្គីភ័យបានពន្លត់ភ្លើងឆាបឆេះ ដែលបានបំផ្លាញកាំភ្លើងនាវាដឹកប្រេងនេះ។ ដោយក្នុងនោះរបាយការណ៍ផ្ទុយគ្នាមួយបាន របាយការណ៍ជាបឋមថា នាវាដឹកប្រេងនេះជារបស់ប្រទេសអ៊ឺរ៉ង់។

ទោះយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ឈ្មោះ Tasnim បានបដិសេធរឿងនេះ ហើយគេហទំព័រតាមដានឈ្មោះ TankerTrackers បាននិយាយនៅក្នុងTwitter ថា “នាវាដឹកប្រេងបានឆេះនៅថ្ងៃនេះ( ថ្ងៃសៅរ៍) នៅឯឆ្នេរ Baniyas ដែលនាវានេះមិនមែនជានាវាអ៊ីរ៉ង់ទេ” ប៉ុន្តែជានាវាដឹកប្រេងដែលចុះបញ្ជីនៅ Beirut ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសស៊ីរីឈ្មោះ SANA ដែលដកស្រង់សម្តីរបស់ក្រសួងប្រេងស៊ីរី បាននិយាយថា នាវាដឹកប្រេងនេះត្រូវបានវាយប្រហារដោយ“ យន្តហោះគ្មានមនុស្សបើកពីទិសដៅនៃដែនទឹកលីបង់” ។ ហើយមកដល់ពេលនេះមិនទាន់មានការអះអាង ទទួលខុសត្រូវណាមួយ ចំពោះការវាយប្រហារដែល ត្រូវបានចោទប្រកាន់នេះទេ។

ទូរទស្សន៍ al-Mayadeen TV ដែលគាំទ្ររដ្ឋាភិបាលស៊ីរីបាននិយាយថា នាវាដឹកប្រេងនេះត្រូវបានគេសង្ស័យថា បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សជិះរបស់អ៊ីស្រាអែល បើទោះបីជាការអះអាងនេះមិនអាចត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់បានយ៉ាងណាក្តី ហើយយោធាអ៊ីស្រាអែលក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

អ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីលោក Rami Abdel Rahman បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា“ យើងមិនដឹងថានេះជាការវាយប្រហាររបស់អ៊ីស្រាអែលទេ” ។
សូមជម្រាថា ក្នុងប៉ុន្មានខែថ្មីៗការវាយប្រហារអាថ៌កំបាំងជាច្រើនលើនាវាដឹកប្រេងមានការកើនឡើងច្រើន ខណៈស្ថានភាពនៅមជ្ឈឹមបូព៌ាកំពុងមានភាពតានតឹងខ្លាំងឡើងនៅក្នុងតំបន់រវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕
ប្រភព៖ DW.com
រក្សាសិទ្ធិដោយ៖CEN

×