ភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍន៍ឥតឈប់ឈរនូវសេវាអេស៊ីលីដាម៉ូបាល ដើម្បីបំពេញសេចក្តីត្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ នៅក្នុងនោះអតិថិជន និងសាធារណជន ផ្ទេរប្រាក់ពីគណនីរបស់ខ្លួនទៅវិញទៅមក កាន់តែមានភាពងាយស្រួល និងឆាប់រហ័សទៅកាន់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗជាច្រើនតាមតម្រូវការ ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ជាមួយប្រព័ន្ធបាគង សាធារណជននិងជាពិសេសអតិថិជនរបស់ធនាគារអេស៊ីលីដា ដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាចផ្ទេរប្រាក់ទៅវិញទៅមក បានឆាប់រហ័ស និងងាយស្រួល មានប្រសិទ្ធភាពខ្ពស់ និងមានសុវត្ថិភាព ទៅកាន់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជា គ្រឹះស្ថានហិរញ្ញវត្ថុដែលជាសមាជិកបាគងដទៃទៀត។
លោកស្រីបានបញ្ជាក់បន្ថែមថា ដោយសារអេស៊ីលីដាម៉ូបាល មានសេវាជាច្រើនសម្រាប់ធ្វើប្រតិបត្តិការបានយ៉ាងទូលំទូលាយ ដូច្នេះអតិថិនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្សេងៗទៀត ដែលជាសមាជិករបស់ប្រព័ន្ធបាគង ក៏អាចផ្ទេរប្រាក់មកកាន់អេស៊ីលីដាម៉ូបាលបានដែរ ។
នេះជារបៀបផ្ទេរប្រាក់អេស៊ីលីដាម៉ូបាល គឺគ្រាន់តែចូលទៅកាន់កម្មវិធីអេស៊ីលីដាម៉ូបាល ចុចលើពាក្យ «ផ្ទេរប្រាក/Transfer» រួចជ្រើសរើសពាក្យ «ទៅធនាគារក្នុងស្រុក ឬគណនីបាគង/To Local Bank & Bakong» បន្ទាប់មក ជ្រើសរើសធនាគារឬស្ថាប័នហិរញ្ញវត្ថុដែលត្រូវផ្ទេរទៅ បញ្ជូលលេខគណនីដែលត្រូវទទួលប្រាក់ បញ្ជូលចំនួនទឹកប្រាក់ ជ្រើសរើសគោលបំណងរួចចុចបញ្ជូនជាការស្រេច៕
រក្សាសិទ្ធិដោយ៖CEN


