តាកែវ ៖ អាវភ្លៀងចំនួន ៨៦អាវ ត្រូវបានចែកជូនដល់កំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្នុងក្រុងដូនកែវ សម្រាប់ប្រើប្រាស់ក្នុងពេលចុះបម្រើការងារនារដូវវស្សានេះ ។
មានមតិសំណេះសំណាលក្នុងពេលចែកអាវភ្លៀង ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនាថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២១នេះ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានឲអ្នកសារពត័មានយើងដឹងថា ការចែកអាវភ្លៀងនេះ គឺជាការគិតគូរបស់ថ្នាក់ដឹកនាំ ដែលតែងតែយល់ពីសុខទុករបស់កងកម្លាំង ស្រពពេលដែលពួកគាត់កំពុងត្រូវការផងដែរ ក្នុងពេលពាក់វានៅពេលបំពេញការងារនារដូវវស្សា ។
លោកអភិបាលក្រុងដូនកែវ បានបន្តថា យើងឃើញហើយថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩នេះ ទាំងអាជ្ញាធរ ក្រុមគ្រូពេទ្យ និងមន្ត្រីពាក់ព័ន្ធទាំងអស់ សុទ្ធសឹងតែមមាញឹកក្នុងការបំពេញការងារនេះ ហើយជាពិសេសនោះ គឺកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទនេះហើយ ដែលពួកគាត់ទាំងនេះ ជាអ្នកប្រឈមច្រើនក្នុងពេលយាមកាម និងល្បាតនៅតាមមូលដ្ឋាន និងនៅតាមមណ្ឌលចត្តាឡីស័កនានា និងមន្ទីរពេទ្យព្យាបាល អ្នកជម្ងឺកូវីដ១៩ផងដែរ ដូច្នេះដោយគិតពីសុខុមាលភាព និងតម្រូវការចាំបាច់របស់កងកម្លាំងដែលកំពុងមមាញឹកក្នុងពេលបំពេញការងារនៅក្នុងរដូវវស្សានេះ លោកក៏សម្រេចទិញអាវភ្លៀង ចែកជូនដល់ពួកគាត់សម្រាប់ប្រើប្រាស់តែម្តង ៕ រក្សាសិទ្ធិដោយ៖តាកែវ





