Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនសរសើរមិនបាន ម្ចាស់បន្ទប់ជួលបញ្ចុះតម្លៃ៥០ភាគរយ ថែមទាំងចែកស្បៀងអាហារ ជូនកម្មករដែលកំពុងតែបិទខ្ទប់៣០០គ្រួសារ ថែមទៀតផង

ភ្នំពេញ ៖ អ្នកជួលបន្ទប់ចំនួន៣០០គ្រួសារ មកទទួលស្បៀងអាហារ ពីម្ចាស់បន្ទប់ជួលក្នុងមួយបន្ទប់ ទទួលបានអង្ក១០គីឡូក្រាម មីកន្លះកេះ ទឹកសុទ្ធសុទ្ធ១យួរ ទឹកត្រី១ដបសាប៊ូមួយកញ្ចប់។

ដោយម្ចាស់បន្ទប់ជួលគាត់បានបរិច្ចាគថវិការផ្ទាល់ ដើម្បីជួយដោះស្រាយទុក្ខលំបាក របស់ក្រុមកម្មករដែលកំពុងតែជួបការខ្វះខាត ខណះដែលជំងឺឆ្លងដ៏កាចសាហាវកូវីដ ១៩ ដែលកំពុងតែឆ្លងរាលដាលយ៉ាងគំហុក នៅខណ្ឌមានជ័យ ដែលជាតំបន់ក្រហម ហើយត្រូវបានរាំងខ្ទប់ដោយអាជ្ញាធរមានសមត្ថកិច្ច​ ដើម្បីកាត់ផ្តាច់នៃការឆ្លងជំងឺកូវីដ១៩នេះ។

ទើបនៅព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០២១ នៅចំនុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវែងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ លោកស្រី អេង ចាន់ធួក និងក្រុមគ្រួសារ ដែលជាម្ចាស់បន្ទប់ជួល បានសុំការអនុញ្ញាតពីអាជ្ញាធរ សុំធ្វើការការចែកស្បៀងអាហារ ដល់អ្នកជួលបន្ទប់ចំនួនជាង៣០០គ្រួសារ និងប្រកាសបញ្ចុះតម្លៃ៥០ភាគរយ ដល់បងប្អូនកម្មករកម្មាការិនី ដែលកំពុងតែជួលបន្ទប់របស់គាត់ទាំងអស់ រយៈពេល២ខែ៕រក្សាសិទ្ធិដោយ ៖សួង សាម

×