Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ និងមេដឹកនាំសម្ព័ន្ធសហជីពជាតិ ថ្កោលទោស សម រង្ស៊ី ញុះញង់ឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ

ភ្នំពេញ ៖ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា និងមេដឹកនាំសម្ព័ន្ធសហជីពជាតិ បានថ្កោលទោសចំពោះមេឧទ្ទាមក្រៅច្បាប់ និងបក្សពួកមួយចំនួនដែលបានញុះញង់ឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ ខណៈដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ ទំនង អន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា ការដែលញុះញង់ឱ្យប្រជាពលរដ្ឋចេញពីផ្ទះដើម្បីធ្វើសកម្មភាពប្រកបមុខរបរអាជីវកម្មឡើងវិញ ខណៈ ដែលរាជរដ្ឋាភិបាលបានបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្ដាល គឺល្មើសទៅនឹងច្បាប់ទៅនិងបំរាមរបស់រាជរដ្ឋាភិបាលដែលបានកំណត់ឱ្យប្រជាពលរដ្ឋនៅក្នុងគេហដ្ឋាន ក្នុងរយៈពេលនៃការបិទខ្ទប់ ហើយវិធានការនេះ គឺដើម្បីអាយុជីវិត ដើម្បីសុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស មិនមែនត្រឹមតែតំបន់ឬប្រជាពលរដ្ឋតែប៉ុន្មានគ្រួសារនោះ ទេ គឺដើម្បីប្រជាពលរដ្ឋទូទាំងប្រទេស ។ កំហុសមួយទៀត គឺនៅក្នុងផ្នែកវិធានសុខាភិបាល ដែលចាំបាច់ប្រជាពលរដ្ឋត្រូវតែនៅក្នុងគេហដ្ឋាន ពីព្រោះការឆ្លងរាលដាលជំងឺកួវីដ១៩ គឺមានទំហំធំណាស់ ហើយទង្វើនិងសកម្មភាពញុះញង់របស់លោកសមរង្ស៊ីឲ្យប្រជាពលរដ្ឋចេញពីផ្ទះ គឺប្រៀបបានរុញអាយុជីវិតប្រជាពលរដ្ឋឲ្យទៅកាន់ជ្រោះមរណៈ ។ យើងទទួលស្គាល់ថា ប្រជាពលរដ្ឋមួយចំនួនមានបញ្ហាជីវភាព ក៏ប៉ុន្តែមានបញ្ហាជីវភាពយ៉ាងណាក៏ដោយ ក៏វាមិនស្មើនិងទំហំនៃការប្រឈមជាមួយនិងបាត់បង់អាយុជីវិត ប្រឈមមុខជាមួយនឹងការរងទុក្ខយូរអង្វែង។ អ្វីដែលជាសកម្មភាពញុះគង់រនស់គាត់នេះ គឺរុញប្រជាពលរដ្ឋឱ្យធ្លាក់ទៅក្នុងជ្រោះមរណដោយភ្នែកភ្លឺតែម្តង ។ ហើយអ្វីដែលគាត់លើកឡើង គឺគ្មានហេតុផលច្បាប់ គ្មានហេតុផលសុខាភិបាលអ្វីនោះទេ គឺហេតុផលនយោបាយសុទ្ធសាទតែម្តង។ អ្វីដែលសមរង្ស៊ីវង់ឃើញបំផុត គឺភាពចលាចលដែលកើតឡើងនៅក្នុងសង្គមរបស់យើង ចង់ឃើញជាតិរបស់យើងរង់ទុក្ខវេទនា ជួបសោកនាដកម្មផ្សេងៗ នេះជានយោបាយរបស់ សម រង្ស៊ូ។ ព្រោះគាត់មិនដែលធ្វើនយោបាយទៅលើភាពសុខក្សេមក្សាន្តទៅលើសេចក្តសុខរបស់ប្រជាពលរដ្ឋនោះទេ គឺសម រង្ស៊ី តែងតែយកសោដនាកម្ម តែងតែយកបញ្ហាស្លាប់ជា ដើមទុនយោបាយ តាំងពីគាត់ចូលប្រឡូកនយោបាយឆ្នាំ១៩៩៣ មកដល់បច្ចុប្បន្ននេះ គឺគាត់មិនដែលប្តូរឥរិយាបទនយោបាយបែបនេះទេ។

លោកគិន ភា បានអំពាវនាវឲ្យប្រជាពលរដ្ឋគោរពអោយបានខ្ជាប់ខ្ជួនបំផុតនូវវិធានការរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅទូទាំងប្រទេស គឺអ្វីៗដែលរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចេញនេះ គឺដើម្បីអាយុជីវិតសុខភាពរបស់ប្រជាពលរដ្ឋ មិនមែនធ្វើបាប ឬសម្លាប់ប្រជាពលរដ្ឋណាម្នាក់នោះ។ ហើយសួមកុំជឿតាមការញុះញង់របស់លោក សម រង្ស៊ី វាមិនបានផ្តល់ផលប្រយោជន៍អ្វីដល់បងប្អូនទេ គឺ មានតែការបង្កនូវសោកដវិនាសកម្មសម្រាប់បងប្អួន។ ហើយសូមស្តាប់តាមការអង្វរក ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីប្រជាពលរដ្ឋ ដើម្បីជាតិយើងទាអស់។ សូមបងប្អូនមេត្តាអត់ធ្មត់នៅក្នុងរយៈពេលលំបាកមួយ ហើយយើងនឹងអាចវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ បើសិនជាបងប្អូនរួមចំណែកជាមួយរាជរដ្ឋាភិបាល បើសិនជាបងប្អូនមិនរួមចំណែកជាមួយរាជរដ្ឋាភិបាលទេ បងប្អូនអាចនឹងមានទុក្ខមានបញ្ហាយូរអង្វែង បើសិនជាជឿតាមលោកសម រង្ស៊ី។

ចំណែកប្រធានសម្ព័ន្ធសហជីពជាតិ បានថ្កោលទោសចំពោះ សម រង្ស៊ី និងបក្សពួក មួយចំនួនដែលនៅក្រៅប្រទេស
ដែលបានញុះញង់ឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ ខណៈដែលរាជរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានថ្លែងថា អ្វីដែលជាការញុះញង់របស់លោក សម រង្ស៊ី និងបក្សពួកមួយចំនួនដែលនៅក្រៅប្រទេស គឺជាទង្វើអសីលធម៌ និងគួរឲ្យស្អប់ខ្ពើមបំផុត។ ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោកសម រង្ស៊ី និងបក្ខពួក ដែលញុះញង់ឲ្យប្រជាពលរដ្ឋចេញពីក្នុងផ្ទះ។

លោកហ្វា សាលី សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការច្បាប់ចំពោះលោកសម រង្ស៊ី និងបក្ខពួក និងសូមប្តឹងសារទុក្ខពីបទញុះញង់ប្រជាពលរដ្ឋឲ្យចេញក្រៅផ្ទះ នៅពេលរដ្ឋរដ្ឋាភិបាលកំពុងបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ហើយទង្វើទាំងនេះមិនអាចទទួលយកបានទេ និងសូមឲ្យមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ចំពោះលោក សម រង្ស៊ី និងបក្ខពួក៕ រក្សាសិទ្ធិដោយ : ចេស្តារ

spot_img