Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពូល​កីឡាករ​បាល់ទាត់​អន្តរជាតិ​ល្បីល្បាញ RYAN GIGGS បាន​មកដល់​ ​កម្ពុជា​ដើម្បី​ចូលរួម TIGER STREET FOOTBALL FESTIVAL 2018

​ភ្នំពេញ​៖ វីរបុរស​បាល់ទាត់ Ryan Giggs ដែល​ជា​កំពូល​តារា​ដ៏​ឆ្នើម​បំផុត​របស់​ក្លិប Manchester United បាន​អញ្ជើញ​មកដល់​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ចូលរួម​លើក​ស្ទួយ និង​គាំទ្រ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅ​ចុង​សប្តាហ៍​នេះ​។​

​លោក Ryan Giggs ត្រូវបាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ដោយ​ក្រុម​អ្នកគាំទ្រ ទស្សនិកជន​ដ៏​ច្រើន​កុះករ ក៏ដូចជា​អ្នកយក​ព័ត៌មាន​មក​ពី​បណ្តាញសារព័ត៌មាន​ធំៗ​ក្នុងប្រទេស ដែល​ក្នុង​ឱកាស​នោះ​លោក​បាន​មានប្រសាសន៍​ដោយ​ក្តីរំភើប​រីករាយ​អំពី​ព្រឹត្តិការណ៍​នេះ​។​

​លោក Ryan Giggs បាន​មានប្រសាសន៍ថា លោក​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់​ក្នុង​ការអញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 ដោយ​និយាយថា លោក​បានឮ “​រឿង​អស្ចារ្យ​អំពី​ព្រះរាជាណាចក្រ​អច្ឆរិយៈ​” ។​

​នៅពេល​គេ​សួរ​លោក​ថា​តើ​កត្តា​អ្វីដែល​ធ្វើឱ្យ​លោក​មាន​ចំណាប់​អារម្មណ៍​ចង់​ក្លាយ​ជា​ទូត​សុ​ឆន្ទះ​ផ្សព្វផ្សាយ​កម្មវិធី Tiger Street Football Festival លោក​បាន​ពន្យល់​ពី​ចំណង់​ចំណូលចិត្ត​របស់​លោក​ចំពោះ​កីឡាបាល់ទាត់​នៅ​ជុំវិញ​ពិភពលោក​។

“​ខ្ញុំ​បាន​ធ្វើដំណើរ​យ៉ាង​វែងឆ្ងាយ​ដើម្បី​បង្ហាញ​ពី​ការគាំទ្រ​របស់​ខ្ញុំ​ចំពោះ​កីឡាបាល់ទាត់ Tiger Street Football ព្រោះ​ខ្ញុំ​គិតថា​វា​ជា​វិធី​ដ៏​ល្អ​ប្រសើរ​មួយ​ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​មក​ទីនេះ​ដើម្បី​លើកទឹកចិត្ត​កីឡាករ​ទាំងអស់​ដែល​មាន​ទេពកោសល្យ ហើយ​ចង់​ចូលរួម​ឱ្យបាន​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។​”
​ទោះបីជា​លោក​បាន​ធ្វើដំណើរ​យ៉ាង​វែងឆ្ងាយ​ក៏ដោយ លោក Ryan Giggs បាន​មានប្រសាសន៍ថា លោក​ពិត​ជា​ចង់​ជួប​កីឡាករ និង​ក្រុម​អ្នកគាំទ្រ​កម្ពុជា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ក្របខ័ណ្ឌ Tiger Street Football Festival 2018 នៅ​ចុង​សប្តាហ៍​នេះ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​និង​លើកទឹកចិត្ត​អ្នក​ស្នេហា​កីឡាបាល់ទាត់​មក​ទស្សនា​ក្រុម​ដែល​ប្រកួតប្រជែង​ដើម្បី​ក្លាយ​ជា​ជើងឯក Tiger Street Football Festival 2018​។​

​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018 សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​ស្រាបៀ​រថៃហ្គ័​រ​៖ www.facebook.com/TigerBeerKH #TSFF2018៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×