Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេក្ខភាព Cambodian Idol សោភា ទេ​ពី ចាកចេញ​ទាំង​ទឹកភ្នែក​ (Video inside)

spot_img

ភ្នំពេញ​-​គិត​ត្រឹម​រាត្រី​ថ្ងៃ​សុក្រ ទី​៩ មីនា យប់មិញ ញឹម សួន​សោភា​ទេ​ពី ដែល​អាច​ឈាន​បន្ត​មក​ដល់​វគ្គ​ផ្សាយ​ផ្ទាល់​សប្តាហ៍​ទី​៥ ប៉ុណ្ណោះ ​នាង​ត្រូវបាន​ធ្លាក់​ចេញពី​កម្មវិធី​ទាំង​សោកស្តាយ ព្រោះតែ​សំឡេង​គាំទ្រ​របស់​នាង បាន​តិច​ជាង​បេក្ខជន​ផ្សេងៗ​ទៀត​។

ក្នុង​វគ្គ​ផ្សាយ​ផ្ទាល់​សប្តាហ៍​ទី​៥ ដែល​តម្រូវឲ្យ បេក្ខជន​ទាំងអស់​តម្រូវ​ឲ្យ​ច្រៀង​បទ​ចម្រៀង​ដែល​ជ្រើសរើស​ដោយ​ក្រុម​គ្រួសារ ​ដែល​សាក​សម​នឹង​សំលេង​របស់​បេក្ខជន​។ ទេ​ពី ដែល​ទស្សនិកជន​បាន​ស្គាល់​ច្បាស់​ពី​សមត្ថភាព​សំលេង ដែល​អាច​ស្រែក​នៅ​តុង​ចម្រៀង​បែប​ខ្ពស់ៗ​នោះ ត្រូវបាន​ក្រុមគ្រួសារ​ជ្រើសរើស​បទ​ចម្រៀង មាន​ចំណងជើង​ថា “​ត្រូវ​ស្រឡាញ់​មនុស្ស ដែល​យើង​ស្រឡាញ់​” ​ជា​បទ​ដែល​តម្រូវ​ឲ្យ​អ្នក​ច្រៀង​ស្រែក​ខ្លាំង និង​ប្រើ​កម្លាំង តែ​យ៉ាងណា នាង​ដើរ​ដល់​គោលដៅ ពោល គឺ​អាច​ធ្វើបាន​។​

ទោះបីជា សោភា ទេ​ពី ធ្វើ​បាន​ល្អ ប៉ុន្តែ​គួរឲ្យ​សោកស្តាយ​ដែល​សំលេង​បោះឆ្នោត​របស់​នាង ទទួលបាន​សំលេង​តិចដូច្នេះ​ហើយ​បាន​ធ្វើឲ្យ​សោភា ទេ​ពី ដើរចេញ​ពី​កម្មវិធី ទាំង​ស្រក់​ទឹកភ្នែក​។

ទេ​ពី បាន​និយាយ​ដោយ​ញញឹម​ទាំង​ទឹកភ្នែក​ថា ដំណើរ​ចាកចេញ​ពី​វេទិកា​នេះ នាង​នឹង​ចងចាំ ហើយ​ខំតស៊ូ​បន្ថែមទៀត ​ព្រោះ​ចិត្ត​ស្រឡាញ់​សិល្បៈ​ណាស់​។ នាង​ក៏​សូម​អភ័យទោស​ដល់​បងប្អូន​គាំទ្រ​នាង ព្រមទាំង​លោក​ប៉ា​អ្នក​ម៉ាក់​របស់​នាង ​ដែល​នាង​ទទួល​លទ្ធផល​មិន​ល្អ ពិតជា​សោកស្តាយ តែ​នេះ​ជា​អ្វី​ដែល​នាង​បាន​ប្រឹង​អស់ពី​ខ្លួន​ហើយ​៕​ ដោយ​-​គីម​ស្រីរ័ត្ន​

spot_img
×