Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ភ្នំពេញ​ឃើញ​ក្រុម​ជើង​ខ្លាំង​ទាំង​១២ ឡើង​ជុំ​ផ្ដាច់ព្រ័ត្រ

ការប្រកួត Tiger Street Football Festival 2018 វគ្គ​ជម្រុះ​ប្រចាំ​មណ្ឌល​រាជធានី​ភ្នំពេញ បាន​ស្វែងរក​ឃើញ​ទាំង​១២​ក្រុម​ឡើង​ជុំ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ហើយ បន្ទាប់​ពី​ប្រកួត​ដ៏​ស្វិតស្វាញ និង​ជកចិត្ត​បំផុត​រយៈពេល​៣​ថ្ងៃ​។​

​មណ្ឌល​រាជធានី​ភ្នំពេញ​ដែល​ជា​មណ្ឌល​ចុងក្រោយ មាន​ក្រុម​ចូលរួម​ច្រើនជាងគេ​សម្រាប់​រដូវ​កាល​ទី​៦​នេះ មាន​រហូតដល់​ទៅ ១១៦​ក្រុម និង​ប្រើពេល​ប្រកួត​៣​ថ្ងៃ​គិត​តាំងពី​ថ្ងៃ​ពុធ ទី​៧ ដល់​ថ្ងៃ​សុក្រ​ទី​៩ ខែ​មីនា​នេះ នៅមុខ​សាល​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ទើប​រក​បាន​ក្រុម​១២​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស​។ អ្វី​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​ក្រុមការពារ​តំណែង​ជើងឯក​ទូទាំង​ប្រទេស​ឆ្នាំ​ចាស់ Victory Youth FC បាន​ធ្លាក់​បាត់​ហើយ សូម្បី​តែ​ស្ថិតក្នុង​ចំណោម​១២​ក្រុម​ឡើង​ជុំ​ផ្តាច់ព្រ័ត្រ​ទូទាំង​ប្រទេស​ក៏​គ្មាន​ផង​។

​ដោយ​លែ​ក​ក្រុម Home Sport Original ដែល​សំបូរ​ទៅដោយ​កីឡាករ​វ័យក្មេង​នោះ បាន​យក​ឈ្នះ​លើ​ក្រុម Ov Mal FC យ៉ាង​លំបាក​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដោយ​លទ្ធផល ១ ទល់​និង ០ ក្នុង​ម៉ោង​បន្ថែម​១​នាទី​។​

​សូមបញ្ជាក់​ថា ក្រុម​ទាំង​១២​ប្រចាំ​រាជធានី​ភ្នំពេញ​មាន​លេខ​១៖ Home Sport Original ទទួលបាន ១ ៥០០​ដុល្លារ​អាមេរិក​, លេខ​២៖ Ov Mal FC ទទួលបាន​១ ០០០​ដុល្លារ​អាមេរិក​, លេខ​៣៖ Victory FC ទទួលបាន​៥០០​ដុល្លារ​អាមេរិក​, លេខ​៤៖ Down Town Sport Plus ទទួលបាន​២០០​ដុល្លារ​អាមេរិក​,​។ ចំនែកឯ​ក្រុម អាណាចក្រ​បៃតង​, 3G FC, Daniel Generation, Vandasak FC (A) Down Town Sport, ឆន្ទៈ​កីឡា​, Rolling FC, Down Town ទទួលបាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ព្រ័ត្រ​ថ្ងៃទី​១០ និង ១១ ខែ​មីនា នេះ​៕​ ដោយ​៖​កូឡាប​

×