Friday, May 27, 2022

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារ ជាថ្ងៃអំណោយផលល្អបំផុត សម្រាប់ការប្រកបការងាររបស់អ្នក។ លុយកាក់ ល្អប្រសើរ អាចបញ្ចេញប្រាក់វិនិយោគ។ មនោសញ្ចេតនា ៖ រីកចម្រើនទៅមុខ ប្រកបដោយភាពផ្អែមល្អែមកក់ក្តៅ៕

ឆ្នាំឆ្លូវ ៖ រាសីស្រុតចុះ។ ការងារ មានលទ្ធភាពឈានឡើងខ្ពស់ក្នុងមុខតំណែង។ លុយកាក់ អាចត្រូវបានឡើងប្រាក់ខែ ដោយសារថ្នាក់លើវាយតម្លៃអ្នកខ្ពស់។ មនោសញ្ចេតនា មិនបានល្អ មានរឿងរកាំរកូសនឹងគ្នា៕

ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារ មិនត្រូវលូកដៃក្នុងកិច្ចការអ្នកដទៃ ព្រោះនឹងធ្វើឲ្យឥទ្ធិពលអាក្រក់ដល់ទំនាក់ទំនងមិត្តភក្តិក្នុងក្រុមហ៊ុន។ លុយកាក់ កុំជឿជាក់ជ្រុលលើសម្តីអ្នកដទៃ បញ្ចៀសត្រូវចាញ់បោកលុយកាក់។ មនោសញ្ចេតនា ងាយកើតមានការឈ្លោះប្រកែកគ្នា៕

ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ការងារ ត្រូវខិតខំកសាងទំនាក់ទំនងល្អជាមួយអ្នករួមការងារទើបមានប្រយោជន៍សម្រាប់បុព្វហេតុរបស់អ្នក។ លុយកាក់ ថ្ងៃនេះប្រឈមនឹងការចំណាយច្រើនលើសពីចំណូល។ មនោសញ្ចេតនា គួរជឿជាក់គ្នា មិនត្រូវបង្កើតការមន្ទិលសង្ស័យច្រើនក្នុងរឿងមនោសញ្ចេតនា ៕

ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ការងារប្រព្រឹត្តទៅដោយរលូន។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើន។ មនោសញ្ចេតនា គួរបង្កើតភាពរ៉ូមែនទិកខ្លះ ដើម្បីឲ្យចំណងស្នេហ៍កាន់តែកក់ក្តៅ៕

ឆ្នាំម្សាញ់ ៖ រាសីស្រុតចុះ។ ការងារ មានការប្រែប្រួលច្រើន ត្រូវអត់ធ្មត់កុំបាក់ទឹកចិត្ត។ លុយកាក់ មានអ្នកចង់បោកប្រាស់លុយកាក់អ្នក ត្រូវប្រយ័ត្នឲ្យមែនទែន។ មនោសញ្ចេតនា ត្រូវលៃពេលនៅក្បែរក្នាឲ្យបានច្រើនទើបមនោសញ្ចេតនា មិនប្រេះឆា៕

មមី ៖ រាសីឡើងខ្ពស់។ ការងារ គួរមានផែនការរៀបចំការងារឡើងវិញ ទើបអ្នកឈានទៅសម្រេចបានជោគជ័យដូចបំណង។ លុយកាក់ក៏ ស្ថិរភាព តែគួររកឱកាសបង្កើនចំណូលថែម។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល៕

ឆ្នាំមមែ ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវបានថ្នាក់លើពេញចិត្ត វាយតម្លៃខ្ពស់ មានឱកាសឡើងបុណ្យសក្តិ។ លុយកាក់ ថ្នាក់លើស្រឡាញ់ ហេតុនេះអាចមានលទ្ធភាពឡើងប្រាក់ខែ, ប្រាក់រង្វាន់ ។ មនោសញ្ចេតនា រីកចម្រើនល្អ ត្រូវចេះថែរក្សាឲ្យគង់វង្ស៕

ឆ្នាំវក ៖ រាសីស្រុតចុះ។ ការងារ មិនបានប្រសើរ ធ្វើការនឿយហត់ តែលទ្ធផលទទួលបានមិនដូចបំណង។ លុយកាក់ ថ្ងៃនេះអ្នកត្រូវចំណាយប្រាក់ច្រើន , គួរតុល្យភាពចំណូលចំណាយមកវិញ។ មនោសញ្ចេតនា ត្រូវចេះអធ្យាស្រ័យអត់ឱនឲ្យគ្នាទើបចំណងស្នេហ៍នៅស្ថិតស្ថេរបាន៕

ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារ ដោយភាពសកម្ម ម្ចាស់ការក្នុងការងារ ហេតុនេះគ្រប់យ៉ាងអាចសម្រេចបានយ៉ាងឆ្នើម។ លុយកាក់ មានឱកាសកើនថែមចំណូល។ មនោសញ្ចេតនា ចូរចេះគោរព​រក្សាមនោសញ្ចេតនាសព្វថ្ងៃឲ្យបានល្អ៕

ឆ្នាំចរ ៖ រាសីឡើងខ្ពស់។ ការងារ ត្រូវបានថ្នាក់លើជឿទុកចិត្តប្រគល់ភារកិច្ចសំខាន់ៗឲ្យគ្រប់គ្រង។ លុយកាក់ ល្អប្រសើរ មានចំណូលបន្ថែមច្រើន។ មនោសញ្ចេតនា ៖ គួររកពេលដើរកម្សាន្តជុំគ្នាឲ្យបានញឹកញាប់ទើបមនោសញ្ចេតនានៅរក្សាបានភាពផ្អែមល្ហែម៕

ឆ្នាំកុរ ៖ រាសីឡើងខ្បស់។ ការងារ ជាថ្ងៃដ៏ល្អសម្រាប់ការសហការ ចរចាពាណិជ្ជកម្ម នឹងទទួលបានលទ្ធផលយ៉ាងគាប់ចិត្ត។ លុយកាក់ ចំណូលកើនឡើង តែក៏ត្រូវរៀបចំឡើងវិញការគ្រប់គ្រងហិរញ្ញវត្ថុ។ មនោសញ្ចេតនា មានឱកាសបានជួបមនុស្សក្នុងសុបិន្ត៕