Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង ចុះជួបសួរសុខទុក្ខ ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា 

ស្វាយរៀង៖ នៅព្រឹក១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ១១ ខែមីនា ឆ្នាំ២០១៨ នេះ លោក ជុក មុន្នី អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង ខេត្តស្វាយរៀង និង លោក កែរ រដ្ឋា អនុប្រធានប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង បានចុះជួបសំណេះសំណាលសួរសុខទុក្ខ គ្រួសារគណបក្សប្រជាជនកម្ពុជា ចំនួន២៦០គ្រួសារ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ។

ចូលរួមក្នុងឱកាសនោះរួមមាន លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារខេត្ត ចុះជួយសង្កាត់ស្វាយរៀង តំណាងគណកម្មាធិការគណបក្សក្រុង គណកម្មាធិការគណបក្សសង្កាត់ និងសាខាបក្សភូមិទាំង ៧ ក្នុងសង្កាត់ស្វាយរៀង ។

លោក កែរ រដ្ឋា បានលើកឡើងពីការរីកចម្រើនរហូតដល់សព្វថ្ងៃនេះគឺបានមកពីការនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ។ ដោយឡែកនៅក្នុងខេត្តស្វាយរៀង ប៉ុន្មានឆ្នាំនេះ មានការរីកចម្រើនយ៉ាងខ្លាំង ដែល ទាំងអស់នេះក៏ដោយសារការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត និងក្រុមការងារទាំងអស់ ដែលមានលោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ច និងជាប្រធានក្រុមការងារគណកម្មការធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដែលជានិច្ចជាកាលតែងតែគិតគូពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។ លោក កែរ រដ្ឋា ក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមក្នុងការអភិវឌ្ឍកែលំម្អទីក្រុង អនាម័យល្អ ដើម្បីទទួលបានរំដួល ៣ទង នៅឆ្នាំខាងមុខ ហើយនិងអាចជួយកាត់បន្ថយជំងឺឆ្លងនានាផងដែរ ។

លោក ជុក មុន្នី បានជម្រាបជូនអំពី សភាពការណ៍នយោបាយបច្ចុប្បន្ន ពន្យល់ពីការធ្វើបដិវត្តពណ៌របស់អតីតគណបក្សសង្គ្រោះជាតិ ជនក្បត់ជាតិ កឹម សុខា និង សម រង្ស៊ី ការរំលាយបក្សសង្គ្រោះជាតិ និងជម្រាបជូននូវសមិទ្ធផលនានា ដែលគណបក្សប្រជា​ជនកម្ពុជា សម្រេចបាន នាពេលកន្លងមក ជាពិសេសស្នើសុំអោយ សមាជិកទាំងអស់បន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជា​ជនកម្ពុជាបន្តទៀត ។ លោកបានបញ្ជាក់ថា ៖ ក្នុងឆ្នាំ២០១៨ នេះ ប្រាក់បៀវត្សមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ កម្មករ ត្រូវបានតម្លើង ។ ការទទួលបាននូវសេវាថែទាំសុខភាពដោយមិនគិតថ្លៃ ទាំងកម្មករក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ កីឡាករ ក្រុមប្រឹក្សាឃុំសង្កាត់ មេភូមិ ជំនួយការភូមិ មន្ត្រីរាជការ ក្រុមដោះមីន ។ល។ ក្នុងឱកាសនោះដែរ ក្រុមការងារក៏ បានទទួលយកមកពិនិត្យ នូវសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួន ដូចជាផ្លូវ និង លូ ជាដើម ។ ក្នុងនោះដែរ លោក កែរ រដ្ឋា បានឧបត្ថម្ភថវិកាសមាជិកចូលរួមម្នាក់ៗ ចំនួន ១.០០០០រៀល ៕ វ៉ៃកូ

×