Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយផ្ទុះប្រតិកម្ម រឿងសុំឲ្យប្រជាជនបង់ថ្លៃភ្លើង ឲ្យទាន់ពេលវេលា ស្រាប់តែពេលនេះ បុគ្គលអគ្គិសនីម្នាក់ ចេញដាក់ហេតុផលចំៗថា…

ភ្នំពេញ ៖ ដូចដែលយើងទាំងអស់គ្នា បានដឹងរួចហើយថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ រាជធានីភ្នំពេញ និងព្រមទាំងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ ដែលហេតុផល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំង គឺបានបណ្តាលឲ្យការងារ និងមុខរបររកស៊ី របស់បងប្អូនប្រជាពលរដ្ឋយើង ត្រូវធ្លាក់ចុះយ៉ាងខ្លាំង។

តែយ៉ាងណាមិញ ក្រោយផ្ទុះប្រតិកម្មរឿងអគ្គិសនីកម្ពុជា សំណូមពរ និងអំពាវនាវឲ្យប្រជាជន ត្រូវទូទាត់ថ្លៃប្រើប្រាស់ថាមពលឲ្យទាន់ពេលវេលា ខណៈបុគ្គលមួយចំនួនធំត្រូវបានផ្អាកពីការងារ និងពលរដ្ឋប្រកបមុខរបស់រកស៊ីភាគច្រើន ក៏គ្មានប្រាក់ចំណូលសោះនោះ ស្រាប់តែបុគ្គលិកអគ្គិសនីម្នាក់ ដែលមានគណីហ្វេសប៊ុកឈ្មោះ Sokyet Soung បានចេញមកលើកហេតុផលវែកញែកក្នុងបញ្ហានេះ ដោយដាក់ចំៗបែបនេះថា «នៅក្នុងស្ថានភាពកូវីដនេះ អ្នកណាក៏ជួបបញ្ហា ជួបផលលំបាករៀងៗខ្លួនដែរ។ យេីងមានហេតុផងយេីង គេក៏មានហេតុផលគេ តែយ៉ាងណាសូមមេត្តាអានអោយបានចប់ យកហេតុផលគេមកពិចារណាដោយបើកចិត្តបន្តិច នោះយេីងនឹងយល់ពីគ្នាបានច្រើន។

ត្បិតតែអគ្គិសនីកម្ពុជាជាក្រុមហ៊ុនរបស់រដ្ឋ តែគឺជាក្រុមហ៊ុនស្វយ័តមួយដែលត្រូវទទួលខុសត្រូវនូវរាល់ចំណូល ចំណាយ និងគ្រប់គ្រងបំណុលដោយខ្លួនឯង។ ការលក់ថាមពលជូនប្រជាពលរដ្ឋ ត្រូវធានាសេវាកម្មល្អប្រសើរ 24/24h ធានានូវស្ថេរភាពបណ្តាញបញ្ជូននិងចែកចាយ កុំអោយមានការដាច់ចរន្ត ឬដាច់តែរយៈពេលខ្លីជាដើម ហើយយកចំណូលលក់ថាមពលទាំងនោះ ដើម្បីទូទាត់ថ្លៃទិញថាមពលពីប្រភពផ្គត់ផ្គង់ ចំណាយថ្លៃប្រងផលិត ចំណាយលើការវិនិយោគបណ្តាញផ្គត់ផ្គង់ ចំណាយលើការថែទាំបណ្តាញបញ្ជូន-ចែកចាយ ចំណាយលើសម្ភារៈបរិក្ខារសម្រាប់ថែទាំ ជួសជុល ផ្លាស់ប្តូរឧបករណ៍នានា ចំណាយលើកំលាំងពលកម្ម ដើម្បីធានាថាគ្រប់លំនៅដ្ឋានមានអគ្គិសនីប្រើប្រាស់និងថ្លៃសមរម្យ។ ការលក់ថាមពលរបស់អគ្គិសនីកម្ពុជានេះគឺលក់ជូនប្រជាពលរដ្ឋជាមុន ទើបបង់ប្រាក់តាមក្រោយ មិនដូចគ្នានឹងការផលិតផ្គត់ផ្គង់ ដែលអគ្គិសនីកម្ពុជាត្រូវចំណាយទិញប្រេង ទិញសម្ភារៈ និងចំណាយផ្សេងៗជាមុន ទើបអាចផលិតថាមពលលក់តាមក្រោយទេ។ ដូចនេះបើអគ្គិសនីកម្ពុជា ពុំអាចប្រមូលប្រាក់បានគ្រប់គ្រាន់ទាន់ពេលវេលាទេ អគ្គិសនីកម្ពុជាក៏មិនអាចផ្គត់ផ្គង់ថាមពលជូនបន្តបានដូចគ្នា។

នៅតំបន់ Lockdown មិនមែនសុទ្ធតែជាពលរដ្ឋក្រីក្រទាំងអស់ឡើយ ប្រាកដជាមានប្រជាពលរដ្ឋ ដែលមានស្ថានភាពជីវភាពខុសៗគ្នា ដូចនេះទម្លាប់នៃការរស់នៅក៏ខុសគ្នាដែរ ដូចជាសម្ភារៈប្រើប្រាស់អគ្គិសនី រយៈពេលនៃការប្រើប្រាស់ថាមពលអគ្គិសនី ចំនួនអ្នកប្រើប្រាស់ថាមពលអគ្គិសនី មិនដូចគ្នាទេ។

អគ្គិសនីកម្ពុជាបានចេញវិធានការ ជួយពលរដ្ឋក្រីក្រពិតប្រាកដជាច្រើនមកហើយ នឹងបន្ថែមទៀតនៅពេល Lockdown នេះ មានដូចជា៖ កាបញ្ចុះថ្លៃជូនពលរដ្ឋក្រីក្រ ត្រឹមតែ 380៛/kwh ព្រោះប្រជាពលរដ្ឋក្រីក្រប្រាកដ ជាប្រើប្រាស់តិចអាចប្រហាក់ប្រហែល 50kwh/ខែ ដែលគិតជាទឹកប្រាក់ គឺ19,000៛ ទេ ហើយបើគាត់មានទម្លាប់សន្សំសំចៃ ប្រាកដជាប្រើប្រាស់អស់កាន់តែតិចជាងនេះទៀត។

ការពន្យាពេលបង់ប្រាក់ ឬលើកលែងការកាត់ចរន្ត ទោះជាបង់ប្រាក់យឺតក៏មិនដាច់ចរន្តនៅតំបន់បិទខ្ទប់ និងការដោះស្រាយអោយមានចរន្តប្រើប្រាស់ 24/24h ដើម្បីធានាថានៅតែមានថាមពលប្រើប្រាស់គ្រប់គ្រាន់ គ្រប់ពេលវេលា ទោះជានិយោជិតអគ្គិសនីរងហានិភ័យ ក៏ត្រូវទៅបំពេញកាតាព្វកិច្ចជួសជុល ថែទាំ ដើម្បីបន្តនិរន្តរភាពផ្គត់ផ្គង់នៅតំបន់បិទខ្ទប់ដែរ ហើយសេវាកម្មនេះ ២៤ម៉ោង ទោះជាថ្ងៃសម្រាកក៏ដោយ។

ប្រជាពលរដ្ឋអាចនៅក្នុងផ្ទះដោយមិនបារម្ភគ្មានចរន្តអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ និងគ្រប់ពេលវេលាមែន ប៉ុន្តែ តើព្រោះតែបែបនេះក៏បណ្តោយអោយការប្រើប្រាស់ថាមពលហួសហេតុ រហូតខ្លាចរអារនឹងចំណាយប្រាក់មែនទេ?

ក្នុងនាមលោកអ្នកដែលជាបុគ្គលមានចំណេះដឹង មានព័ត៌មាន មានវិចារណញ្ញាណ ខ្ញុំសំណូមពរ សូមយកពេលវេលានេះជួយបន្តអប់រំដល់អ្នកដែលមិនសូវយល់ដឹង ឬអ្នកដែលខ្វះខាតព័ត៌មាន ដើម្បីអោយពួកគាត់បានដឹង និងចូលរួមសហការដោយភាពអត់ធ្មត់ ព្រមទាំងផ្លាស់ប្តូរទម្លាប់រស់នៅរបស់គាត់ ដោយសន្សំសំចៃជាងមុន ជាជាងដុតអោយខ្លោច រោចអោយឆៅ។

សូមចូលរួមទាំងអស់គ្នានិងសូមផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថាមពលរបស់អ្នក ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គង់អគ្គិសនី នៅក្នុងប្រទេសជាតិយើង។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×