Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនប្រពន្ធ ចាក់សាំងដុតប្តី និងកូន

សៀមរាប ៖ ជនសង្ស័យម្នាក់ជាប្រពន្ធ ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស ដោយយកសាំងចាក់ដុតប្តី និងកូន។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ រស់នៅភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឡូន សាន្ត ភេទស្រីអាយុ២៦ឆ្នាំ មុខរបរ កសិករ រស់នៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចយើងទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋម្នាក់ឈ្មោះ ឡូញ ឡា បានរាយការណ៍ថា មានករណីភ្លើងឆេះលើជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ៤៨ឆ្នាំ នៅដីចំការរបស់ខ្លួន (ឆ្ងាយពីផ្ទះប្រជាពលរដ្ឋប្រហែល ៤គីឡូម៉ែត្រ ) ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះស្រាវជ្រាវ ស៊ើបអង្កេតជុំវិញករណីខាងលើនេះ ដោយប្រជាពលរដ្ឋបានបញ្ជាក់ថា គេបានឃើញជនរងគ្រោះឈ្មោះ គង់ ឆាយ ស្ថិតក្នុងស្ថានភាពឆេះខ្លោចលើដងខ្លួន និងផ្ទៃមុខ បានរត់មកដល់ភូមិ ហើយត្រូវគេបានជូនទៅមណ្ឌលសុខភាពខ្នងភ្នំ តែដោយមានស្ថានភាពធ្ងន់ធ្ងរ ក៏ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

តាមការស្តាប់បំភ្លឺឈ្មោះ ឆាយ គង់វង់ ភេទប្រុស អាយុ៦ឆ្នាំ (ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះ) បានឲ្យដឹងថា ម្តាយរបស់គេ ជាអ្នកចាក់សាំងដុតឪពុករបស់ខ្លួន ដោយសារកាលពីព្រឹកចន្លោះម៉ោង៩ នៃថ្ងៃខែឆ្នាំកើតហេតុ ឪពុក ម្តាយខ្លួនមានជម្លោះនឹងគ្នា លុះពេលរសៀល ខណៈពេលជនរងគ្រោះ ជាឪពុកកំពុងដេកលក់ ត្រូវបានម្តាយយកសាំងចាក់ស្រោចពីលើដុតតែម្តង ក្នុងហេតុការណ៍នោះ ក៏បណ្តាលឲ្យប្អូនៗរបស់ខ្លួន២នាក់ទៀត មានឈ្មោះ ឆាយ ស្រីមួយ ភេទស្រី អាយុ៤ឆ្នាំ និងឈ្មោះ ឆាយ ស្រីពី ភេទស្រីអាយុ៣ឆ្នាំ រលាកភ្លើងរងរបួសផងដែរ ដោយពួកគេដេកនៅជិតឪពុកដែរ។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យឈ្មោះ ឡូញ សាន្ត បានឆ្លើយសារភាពថា រូបគេ និងជនរងគ្រោះ គឺជាប្ដីប្រពន្ធនឹងគ្នា តែងតែមានទំនាស់ពាក្យសំដី និងផ្ទុះអំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ ជាក់ស្ដែងនៅថ្ងៃកើតហេតុ​ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ប្ដីរបស់ខ្លួនបានផឹកស្រាស្រវឹង វាយបំផ្លាញទ្រព្យសម្បត្តិ និងវាយសម្លាប់មាន់ចោលអស់ចំនួន៤ក្បាល ហើយខ្លួនបានស្ដីបន្ទោស ធ្វើឱ្យប្ដីខឹងស្ទុះមកធាក់ខ្លួនចំចង្កេះចំនួន ២ជើងបណ្ដាលឱ្យដួល។ ក្រោយមកនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលប្ដីកំពុងដេកលង់លក់ នៅក្នុងខ្ទមចាំចំការ ខ្លួនបានយកសាំងចាក់ស្រោច ទៅលើខ្លួនរបស់ប្ដី ហើយដុតតែម្ដង បណ្ដាលឲ្យឆាបឆេះរលាកពេញខ្លួន ហើយក្នុងហេតុការណ៍នោះ បណ្ដាលឲ្យកូនស្រីរបស់ខ្លួន ដែលមានឈ្មោះខាងលើរងរបួសផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×