ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុសេនីយ៍ទោ អៀ គាវាសនា បាញ់គោងាប់២ក្បាលដែលចូលស៊ីដំឡូង និងស្រូវពង្រោះ ត្រូវផ្អាកការងារបណ្តោះអាសន្ន

ព្រះវិហារ ៖ បន្ទាប់ពីបាញ់គោងាប់២ក្បាលរួចមក លោកឧត្តមសេនីយ៍ទោ​ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានចេញសេចក្តីសម្រេចផ្អាកការងារបណ្តោះអាសន្នលោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ នាយផ្នែកប្រឆាំងគ្រឿងញៀន អធិការដ្ឋាននគរបាលស្រុកឆែប នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។

ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា សាមីខ្លួនដែលមានឈ្មោះ អនុសេនីយ៍ទោ អៀ គាវាសនា ត្រូវមកបង្ហាញខ្លួនរៀងរាល់ម៉ោងធ្វើការ នៅការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីរង់ចាំសេចក្តីសម្រេចជាថ្មី។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សូមជម្រាបជូន
បណ្តាញសារព័ត៌មាន និងសាធារណៈជនដែលនិយមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម (Facebook) មេត្តាជ្រាបថា ៖ ថ្មីៗនេះ មានសារព័ត៌មាន បានចុះផ្សាយករណីមន្រ្តីនគរបាលស្រុកឆែបម្នាក់បាន
បាញ់គោប្រជាពលរដ្ឋ បណ្តាលឱ្យងាប់ចំនួន០២ក្បាល នៅក្នុងចំការដំឡូង និងស្រូវពង្រោះរបស់ខ្លួនពិតប្រាកដមែន។

​កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី នៅចំណុចស្រែប្រឡាយដូនណាង
ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។ លោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ អាយុ៣៤ឆ្នាំ អត្តលេខ៦១២១១ ជានាយផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឆែបបានចេញពីអង្គភាព នៅវេលាម៉ោង១១និង០០នាទី ក៏បានឆ្លៀតទៅធ្វើរបងចំការនៅកន្លែងកើតហេតុខាងលើពេលនោះបានឃើញហ្វូងគោ កំពុងចូលលុកលុយស៊ីស្រូវ និងដំឡូងរបស់ខ្លួន ឃើញដូច្នោះក៏បានទៅយកអាវុធAK47 ពីក្នុងឡានបាញ់ចំនួន០៣គ្រាប់ តែស្អុយ០១គ្រាប់ បណ្តាលឱ្យគោងាប់ចំនួន០២ក្បាល នៅក្នុងចំការ ដែលគោចំនួន០២ក្បាលនោះ ត្រូវជាកម្មសិទ្ធិរបស់ឈ្មោះ រឹម សៀក ជាប្រជាពលរដ្ឋរស់នៅភូមិឃុំកើតហេតុខាងលើ។

ដោយហេតុថា ហ្វូងគោនេះ បានចូលលុកលុយស៊ីស្រូវ និងដំឡូងទាំងយប់ទាំងថ្ងៃជាច្រើនដងមកហើយ ហើយក៏បានជម្រាបជូនមេភូមិ មេឃុំ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យចាប់ចងគោក្របី ពីព្រោះរដូវនេះ ជារដូវប្រជាពលរដ្ឋធ្វើស្រែចំការហើយ។
​
នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង២១និង០៣នាទី នៅផ្ទះឈ្មោះ រឹម សៀក (ត្រូវជាប្រពន្ធ
លោក ផេង សុផល) ជាម្ចាស់គោដែលងាប់ចំនួន០២ក្បាលនោះ។ ដោយបានព្រមព្រៀងស្រុះស្រួលគ្នាជាមួយ
ម្ចាស់គោទទួលយកសំណង ពីលោកអនុសេនីយ៍ទោ អៀ គាវាសនា ចំនួន៥,០០០,០០០រៀល (ប្រាំលានរៀល) ដើម្បីបញ្ចប់រឿង។

ដោយឡែកលោកអនុសេនីយ៍ទោ អៀ គាវាសនា ហៅ ពែ ត្រូវបានលោកឧត្តមសេនីយ៍ទោ
ស្នងការនគរបាលខេត្ត ចេញសេចក្តីសម្រេចលេខ៧៦/២១ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្រ្តីនគរបាលជាតិរូបនេះ ដើម្បីអនុវត្តវិន័យកងកម្លាំងនគរបាលជាតិ ចាប់ពីពេលនេះតទៅ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម