Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពិជ័យសេនា ទៀ បាញ់ ប្រជាពលរដ្ឋនៅតំបន់ក្រហម ទាំង៤ខណ្ឌ បានចាក់វ៉ាក់សាំងទៅដោយរលូន

ភ្នំពេញ៖ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម ដែលស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺខណ្ឌខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ គឺបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីនោះទេ ក្រុមការងារចាក់វ៉ាក់សាំងបានបំពេញការងារ យ៉ាងពេញលេញតាមអ្វីដែលបានប្រគល់ភារកិច្ចជូន។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “តំបន់ក្រហមត្រូវបានយកចិត្តទុដាក់ តម្រង់ទិសយ៉ាងត្រឹមត្រូវ និងធ្វើតាមបទដ្ឋានបច្ចេកទេស គឺក្រុមការងារ បានបំពេញយ៉ាងពេញលេញជាបន្តបន្ទាប់”។ សម្តេចពិជ័យសេនាទៀ បាញ់ ជឿជាក់ថា ការចាក់វ៉ាកសាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅតំបន់ក្រហម គឺនឹងកាត់បន្ថយបាននូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅតំបន់នោះផងដែរ។ “ការជឿជាក់របស់យើង គឺវិធានការជាច្រើន ដែលយើងបានបំពេញ គឺតាំងពីការបិទខ្ទប់ តាំអងពីការអំពាវនាវឲ្យពាក់ម៉ាស់ ការរក្សាគន្លាត ការធ្វើអនាម័យ បានដំណើរការជាបន្តបន្ទាប់។ ការជឿ ជាក់មួយផ្សេងទៀត គឺអំពីសារធាតុវ៉ាក់សាំងដែលវាចូលទៅក្នុងរាងការយរបស់ប្រជាពលរដ្ឋ គឺវាបានជួយមួយចំណែកធំជាក់ជាពុំខាន ហើយការចាក់វ៉ាក់សាំងនេះ និងជួយសង្គ្រោះដល់សុខភាពសាធារណៈបានមួយចំណែកទៀតនៅលើការជឿជាក់លើវ៉ាក់សាំងនេះ”។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ទាក់ទងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម តាមផែនការដែលបានរៀបចំ គឺចាក់រយៈពេល១ខែ ក្នុងខែឧសភា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម នៅក្នុងខណ្ឌមានជ័យ ខណ្ឌពោធិសែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូលឲ្យហើយរួចរាល់។ ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម គឺដោយសារតែនៅក្នុងរាជធានីភ្នំ ពេញមានការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយជារៀងរាល់ថ្ងៃ មានអ្នកឆ្លងកើនឡើងជាបន្តបន្ទាប់ ដូច្នេះភាពភ្លឺស្វាង និងចក្ខុវិស័យជាក់លាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា គឺថាយកវ៉ាក់សាំងទៅស្រោចនៅតំបន់ក្រហមឲ្យឃើញថា វ៉ាក់សាំងចូលទៅក្នុងរាងកាយអ្នកដែលមានហានិភ័យខ្ពស់នៅក្នុងតំបន់ក្រហម និងធ្វើយ៉ាងណាទប់ទល់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតំបន់ក្រហមឲ្យមានប្រសិទ្ធភាព៕រក្សាសិទ្ធិដោយ៖CEN

×