ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បានលោតសម្លាប់ខ្លួនតាមបង្អួចពីលើអគារជាន់ទី១៥ នៃសណ្ឋាគារវី បានធ្លាក់មកលើម៉ូតូកង់បីដែលកំពុងចតនៅខាងក្រោមបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ។ ហេតុការណ៍នេះកើតឡើង នៅចំណុចផ្លូវ១១១ អាគារលេខ៤៨A សង្កាត់បឹងព្រលិត ខណ្ឌ៧មករា កាលពីម៉ោងជិត៥ល្ងាច ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ។
ម្ចាស់សណ្ឋាគារ វី បានព្យាយាមលាក់បាំងសមត្ថកិច្ច ពាក់ព័ន្ធករណីបុរសជនជាតិចិនម្នាក់ លោតពីលើអគារជាន់ទី១៥ បន្ទប់លេខ១៥ នៃសណ្ឋាគារ វី។
ជនជាតិចិន ដែលស្លាប់ ត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ lee Shta ភេទប្រុស ជាជនជាតិចិនតៃវ៉ាន់ ហើយមូលហេតុនៃការធ្វើអត្តឃាតរបស់ជនជាតិចិនរូបនេះ ដោយសារមានជម្លោះជាមួយប្រពន្ធ ដែលនិយាយតាមទូរស័ព្ទ។
យ៉ាងណា សមត្ថកិច្ចកិច្ច មិនទាន់បញ្ជាក់អំពីមូលហេតុដែលជនជាតិលោតសម្លាប់ខ្លួននោះទេ ៕ ដោយ៖បញ្ញាស័ក្តិ