Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា​ទម្លាប់​អសីលធម៌​ក្នុងសង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​ការកាត់ទោស​លើ​ជន​បង្ក , ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ឲ្យ​ចាប់ខ្លួន​ជនដៃដល់​

​ភ្នំពេញ ​៖ ក្រោយ​ពី​បណ្ឌិត​សាស្ត្រាចារ្យ ស៊ុយ សារ៉េត បើកឡាន​ប៉ះ​គេ​ហើយ​ត្រូវ​មហាជន​វាយ​របួសធ្ងន់​នោះ ត្រូវបាន​លោក​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ជា​ទម្លាប់​អសីលធម៌​ក្នុងសង្គម ប្រជាពលរដ្ឋ​តែងតែ​តាំងខ្លួន​ជា​តុលាការ ហើយ​ធ្វើ​កាត់ទោស​លើ​ជន​បង្ក ដោយ​ចិត្ត​ឯង គឺ​មិន​គោរព​ទៅតាម​ច្បាប់​នោះទេ​។​

​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បានបញ្ជាក់​ថា ករណី​គ្រោះថ្នាក់​នេះ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរ ដែល​រត់គេច​ពី​កន្លែងកើតហេតុ គឺ​ច្បាប់​ជា​អ្នក​អនុវត្តន៍​។ លោក​ថា ចំពោះ​អ្នក​ដែល​វាយ​អ្នកបើកបរ ក៏​ត្រូវតែ​ទទួល​ទោស ព្រោះ​វា​ជា​អំពើ​អសីលធម៌​ក្នុងសង្គម និង​មិន​គួរឲ្យ​មាន​កើតឡើង​ក្នុង​រូប​ភាពបែប​នេះ​ទៀត​។ ករណីនេះ ពិនិត្យឃើញថា ជា​បទល្មើស​ជាក់ស្តែង ព្រោះ​វា​ជា​បទល្មើស​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ ក៏​មាន​ស្ថាន​ទម្ងន់ទោស ព្រោះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ​ជា​ក្រុម​។ ជនល្មើស​ដែល​បាន​បង្ក​គ្រោះថ្នាក់​ចរាចរ ទោះ​ជា​បាន​រត់គេច​ពី​កន្លែងកើតហេតុ ក៏​អាស្រ័យ​ដោយសារ​មាន​ការភ័យខ្លាច​អំពី​ក្រុម​ជន​បង្ក​ដែរ​។​

​លោក​បាន​បន្ថែមថា​” ប្រសិនបើ​ជា​គាត់​បង្កឲ្យមាន​គ្រោះថ្នាក់​ចរាចរ ក៏​ច្បាប់​ចរាចរណ៍​ផ្លូវគោក​មាន អីចឹង​ស្ថាន​ទម្ងន់​ទោស​របស់​អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដទៃ ហើយ​គេចវេះ​ពី​ការទទួលខុសត្រូវ ច្បាប់​មាន សម្រាប់​ដាក់​ទោសទណ្ឌ​លើ​អ្នកប្រព្រឹត្ត​”៕​ ដោយ​៖​បញ្ញស័​ក្តិ​

×