គ្រឿងផ្សំ ៖
ប្រហិតត្រីឆ្លាត ៣០០ក្រាម
ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ
ប្រេងឆា ១ស្លាបព្រាកាហ្វេ
តាំងអោ ៥០ក្រាម
ផ្សិតម្ជុល ១០០ក្រាម
ទឹកត្រី ១ស្លាបព្រាកាហ្វេ
ពងមាន់ ១គ្រាប់
ស្លឹកខ្ទឹម ១ដើម
ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ
ស្ករស ១ស្លាបព្រាកាហ្វេ
ខ្ទឹមស ២កំពឹស
ដុំស៊ុបខ្នរ ១ដុំ
វិធីលាយប្រហិតត្រី ៖ ម្សៅស៊ុបខ្នរ ១ស្លាបព្រាកាហ្វេ, ម្រេចម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ពងមាន់១គ្រាប់, ទឹកត្រី១ស្លាបព្រាកាហ្វេ, ប្រេងឆា ១ស្លាបព្រាកាហ្វេ, ខ្ទឹមចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ, ស្លឹកខ្ទឹម១ស្លាបព្រាបាយ ហើយបោកឲ្យស្វិតល្អ ទុកមួយអន្លើសិន។
វិធីចម្អិន ៖ ដាក់ទឹកដាំឲ្យពុះ ដាក់ខ្ទឹមសចូល១ស្លាបព្រាកាហ្វេ, ដាក់ដុំស៊ុបខ្នរ១ដុំ, លុញប្រហិតដាក់ចូល, ដាក់ទឹកត្រី១ស្លាបព្រាកាហ្វេ, ស្ករស១ស្លាបព្រាកាហ្វេ, ដាក់ផ្សិតម្ជុល១០០ក្រាម, តាំងអោ៥០ក្រាម ជាការស្រេច។
បញ្ជាក់ ៖ គ្រឿងផ្សំសម្រាប់មុខម្ហូបខាងលើនេះ គឺសម្រាប់មនុស្ស២នាក់ ប្រសិនបើធ្វើញ៉ាំគ្នាច្រើនអាចដាក់គ្រឿងផ្សំថែមឲ្យច្រើនជាងនេះ៕ សូមសាកល្បងទាំងអស់គ្នា!