ភ្ញៀវចូលរួមក្នុងពិធីមង្គលការកូនកំលោះ-ក្រមុំ នៅក្នុងស្រុក Sikhiu ខេត្ត Nakhon Ratchasima បានមានការភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង ព្រោះតែពុំនឹកស្មានថា ស្ត្រីម្នាក់ស្រាប់តែឆ្លងទន្លេនៅក្នុងពិធីយ៉ាងនេះ ។
Nattaport Tesrit ដែលជាមិត្តភក្តិម្នាក់របស់កូនក្រមុំឈ្មោះ Mayuree Kumchanteuk, មានផ្ទៃពោះជិត ៩ ខែ ទៅហើយ ខណៈពេលដែលនាងបានមកចូលរួមក្នុងពិធីមង្គលការ ។
Tesrit ត្រូវបានគេរាយការណ៍ឲ្យដឹងថា នាងសម្រាលកូនដោយពុំបានគ្រោងទុកជាមុន នៅពេលដែលកូនក្រមុំ កំពុងរង់ចាំពិធីទទួលហែជំនួនរបស់កូនកំលោះ ។
ដោយមានជួយជ្រោមជ្រែងពីមន្ត្រីសុខាភិបាល Tesrit បានសម្រាលកូនដោយសុវត្ថិភាព នៅក្រោមម្លប់ដើមឈើក្នុងបរិវេណផ្ទះកូនក្រមុំ ។ ហើយទារករបស់នាងក៏មានសុខភាពល្អ ទម្ងន់ ៣.២ គីឡូក្រាម ។
Tesrit បន្ទាប់មក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យថែទាំសុខភាពបន្ថែម ។
ទោះបីពិធីមង្គលការត្រូវបានផ្អាកមួយខណៈពេល ដោយហេតុការណ៍សម្រាលកូននេះក្តី ប៉ុន្តែ ភ្ញៀវទាំងអស់បាននិយាយថា ពួកគេសប្បាយចិត្តសម្រាប់ Tesrit និងកូនរបស់នាងផងដែរ ៕ ចន្ទី