ភ្នំពេញ ៖ មានករណីគ្រោះថា្នក់ចរាចរមួយបានកើតឡើង ដោយរថយន្ដក្រុង១គ្រឿង បានបុកម៉ូតូមួយគ្រឿងបណ្តាលឲ្យដួល ហើយកិនពីលើបុរសម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង នៅម៉ោង១រសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨នេះ លើផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
សេចក្ដីរាយការណ៍ បានបញ្ជាក់ថា សពឈ្មោះ សៅ ខុន ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសន្តិសុខធនាគារ មាន ស្រុកកំណើតឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ដោយជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1L-7468។ ចំណែករថយន្តក្រុងបង្កហេតុ ម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3B 9779 ហើយអ្នកបើករថយន្តបង្ក បានរត់គេចពីកន្លែងកើតហេតុ ៕ ដោយ៖បញ្ញាស័ក្តិ