Monday, May 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ ៖ មេឃុំ​-​ភូមិ ត្រូវ​បង្កើន​ការ​ចុះសួរសុខទុក្ខ​ពលរដ្ឋ​ដល់​ខ្នង​ផ្ទះ​ឲ្យ​គ្រប់​គ្រួសារ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បាន​ស្វែងយល់​ពី​សុខទុក្ខ​របស់​ពួកគាត់​

តាកែវ​៖ អភិបាលខេត្ត​តាកែវ ឯកឧត្តម ឡាយ វណ្ណ​: បាន​ធ្វើ​ការណែនាំ នឹង​ជម្រុញ​ដល់​សមាជិក​ក្រុមប្រឹក្សា​ឃុំ នឹង​លោក​មេភូមិ ត្រូវ​ចុះ​ជួប​នឹង​ប្រជាពលរដ្ឋ​ដោយផ្ទាល់​ឲ្យដល់​ខ្នង​ផ្ទះ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យ​គ្រប់​ក្រុម​គ្រួសារ ដើម្បី​បាន​ស្វែងយល់​ពី​សុខទុក្ខ ក៏​ដូច​ជា​ការ​សំណូមពរ​របស់​ពួកគាត់ ដោយ​ធ្វើយ៉ាងណា ត្រូវតែ​ជួយ​ដោះស្រាយ​រាល់​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ឲ្យអស់​ពី​លទ្ធភាព​។​

​អញ្ជើញ​ចូលរួម​សំណេះសំណាល និង​សួរសុខទុក្ខ​ជាមួយនឹង​អ៊ំ ពូ មីង ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រៃកប្បាស នឹង​ឃុំ​អង្កា​ញ់ មេភូមិ ក្នុង​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ នៅក្នុង​យុទ្ធនាការ​ចុះ​សាកសួរ​សុខទុក្ខ​ដល់​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នឹង​មេភូមិ​ទាំង​១០០​ឃុំ សង្កាត់ នា​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ ឯកឧត្តម ឡាយ វណ្ណ​: អភិបាល​នៃ​គណ​:​អភិបាលខេត្ត​តាកែវ បាន​បន្តថា ក្នុងនាម​ជា​មន្ត្រី​មូលដ្ឋាន ដែល​ទទួលបាន​ការបោះ​ឆ្នោត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ យើង​ត្រូវតែ​ធ្វើការ​បម្រើ​សេវា​សាធារណៈ​ជូន​ពួកគាត់​ដោយស្មោះ ពុំ​ខ្លាច​នឿយហត់​នោះឡើយ ពិសេស​គឺ​ឧស្សាហ៍​ទៅ​សាកសួរ​សុខទុក្ខ​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុង​១​ថ្ងៃ ក៍​១​គ្រួសារ​ផង​ដែរ ក្នុង​ការសួរសុខទុក្ខ​នេះ ។​

​ឯកឧត្តម​អភិបាលខេត្ត បន្ថែមទៀតថា ការចុះ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​មន្ត្រី​មូលដ្ឋាន វា​ពិតជា​ធ្វើឲ្យ​ប្រជាពលរដ្ឋ មាន​ក្តីសង្ឃឹម និង​មាន​ភាពកក់ក្តៅ ចំពោះ​មន្ត្រី​ដែល​តែងតែ​យកចិត្តទុកដាក់ និង​ដឹង​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​ពេលវេលា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ពិសេស​គឺ​នឹង​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កាន់តែ​មាន​ជំនឿ​ជឿជាក់​មកលើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ។​

​បើ​តាម​ឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តម​នឹង​បន្ត​ណែនាំ​ទៅ​ដល់​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​មេភូមិ ទាំងអស់​នៅក្នុង​ខេត្តតាកែវ ឲ្យ​ចុះ​សាកសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ឲ្យដល់​ខ្នង​ផ្ទះ​តែម្តង ហើយ​ធ្វើ​យ៉ាងណាឲ្យ​ការ​ចុះសួរសុខទុក្ខ​នេះ ក្លាយ​ជា​ទៅ​វប្បធម៌​របស់​មន្ត្រី​មូលដ្ឋាន​ទាំងអស់ ៕ តាកែវ​

×