កំពង់ស្ពឺ ៖ កំលាំងមន្ទីរយុត្តិធម៌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ និងប៉ុស្តិរដ្ឋបាល បានឃាត់ខ្លួនជនសង្ស័យ ៨ នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨ នៅចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី ទិត្យ វណ្ណៈប្រធានមន្ទីរយុត្តិធម៌ និងដោយបានការអនុញ្ញាតពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចុះឆែកឆេរ ផ្ទះជនសង្ស័យឈ្មោះ ង៉ែត សាន្ត ភេទប្រុស អាយុ៤២ ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើក្នុងនោះបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៨នាក់( ស្រី២ នាក់) មានឈ្មោះ ៖ ១.ឈ្មោះ ង៉ែត សាន្ត ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិ ឃុំខាងលើ ២.ឈ្មោះ រ៉ែន សាវ៉ាង ភេទស្រី អាយុ៣៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំខាងលើ ៣.ឈ្មោះ រ៉ែន ស្រីអូន ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំខាងលើ ៤.ឈ្មោះ វ៉ន អុន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ៥.ឈ្មោះ អ៊ុក ដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងបែង ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៦.ឈ្មោះ អ៊ុក ណត់ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងបែង ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៧.ឈ្មោះ លី ប្រុស អាយុ ២៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរលាំងបែង ឃុំយាយអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៨.ឈ្មោះ លៀង ពិសី ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងនោះបានចាប់យកវត្ថុតាង សម្ភារៈរួមមាន ១-ម៉ូតូចំនួន ៣ គ្រឿង ២-ថ្នាំញៀនម៉ាទឹកកក២កញ្ចប់ស្មើ១៨,០៦ក្រាម ៣-លុយ ២៤ ម៉ឺនរៀល ៤-ទូរស័ព្ទ ៧ គ្រឿង រួមនិងសម្ភារៈសម្រាប់វេចខ្ចប់និងសេពគ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តទៅតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ