Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ថ្ងៃ​នេះ​ល្អ​ប្រសើរ គ្រប់យ៉ាង​រីកចម្រើន​ទៅមុខ​។ លុយកាក់ មាន​ពេញៗ​កាបូប មាន​អ្នក​ជួយ​ទំនុកបំរុង​។ មនោសញ្ចេតនា​សប្បាយរីករាយ សុភមង្គល​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ល្អ​មធ្យម​។ ការងារ មិន​បាន​ប្រព្រឹត្តទៅ​ដូច​បំណង មាន​ឧបសគ្គ​រាំង​ស្កាត់​។ លុយកាក់ មិនមែន​ជា​ថ្ងៃ​ល្អ​សម្រាប់​ការវិនិយោគ រកស៊ី​។ មនោសញ្ចេតនា ផ្អែម​ល្ហែម កក់ក្តៅ​៕

​ឆ្នាំ​ខាល ៖ រាសី​ស្រុតចុះ​។ ការងារ ត្រូវធ្វើ​ដោយ​សន្សំ មិន​ត្រូវ​ប្រញាប់ប្រញាល់​នាំ​ឲ្យ​ខូចការ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ មិន​ត្រូវ​ជឿទុកចិត្ត​លើ​អ្នក​ដទៃ​។ មនោសញ្ចេតនា គួរលៃ​ពេល​នៅ​ក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ទើប​មនោសញ្ចេតនា​ល្អប្រសើរ​។​

​ឆ្នាំ​ថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ មុន​សម្រេចចិត្ត​រឿង​អ្វីមួយ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់ ប្រយ័ត្ន​ស្តាយក្រោយ​ហួសពេល​។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការចេញ​ទុន​រកស៊ី វិនិយោគ​។ មនោសញ្ចេតនា គួរ​យល់​ដល់​អារម្មណ៍​របស់​គូស្នេហ៍​មិន​ត្រូវ​គិត​តែម្នាក់ឯង​។​

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​ដូច​ចិត្ត ខុស​ពី​គម្រោងការ​របស់​អ្នក​។ លុយកាក់ មិន​ត្រូវ​បោះទុន​វិនិយោគ ព្រោះ​ប្រឈម​នឹង​ការខាតបង់​។ មនោសញ្ចេតនា ពុំ​បាន​ល្អប្រសើរ មានរឿង​រកាំរកូស​ខ្លះៗ​៕

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ ជួប​រឿង​រំខាន ស្មុគស្មាញ​ច្រើន​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា មាន​ព័ត៌មាន​ល្អ​អំពី​ការវិនិយោគ​។ មនោសញ្ចេតនា​គួរ​ប្រយ័ត្ន​សម្តីសំដៅ បញ្ចៀស​ប៉ះទង្គិច​ផ្លូច​ចិត្ត​គូស្នេហ៍​។​

​ឆ្នាំ​មមី ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្តទៅ​ដោយ​រលូន អំណោយផល​ល្អ​។ លុយកាក់ រីកចម្រើន មាន​បន្ថែម​ខ្ទង់​ចំណូល​។ មនោសញ្ចេតនា​ផ្អែមល្ហែម សុភមង្គល​៕

​ឆ្នាំ​មមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ គួរ​ប្រមូលផ្តុំ​ក្នុង​កិច្ចការ​របស់​ខ្លួន កុំ​លូកលាន់​រឿង​អ្នក​ដទៃ​។ លុយកាក់ មាន​ចំណូល​ថែម លុយកាក់​កើនឡើង គួរ​ឲ្យ​មោទនៈ​។ មនោសញ្ចេតនា រីកចម្រើន​ល្អប្រសើរ​៕

​ឆ្នាំ​វក ៖ រាសី​ល្អ​មធ្យម​។ ការងារ ត្រូវ​ប្រយ័ត្នប្រយែង មាន​អ្នក​ចង់​កាច់​បំបាក់​អ្នក​ក្នុង​ការងារ​។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ប្រាក់ចំណេញ​ពី​ការវិនិយោគ​។ មនោសញ្ចេតនា កុំឲ្យ​ការងារ​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​របស់​អ្នក​។​

​ឆ្នាំ​រកា ៖ រាសី​ស្រុតចុះ​។ ការងារ មាន​រឿង​មិន​សប្បាយចិត្ត​ក្នុង​ការងារ ប្រយ័ត្ន​កើត​ទំនាស់​ជាមួយ​មនុស្ស​នៅ​ជិត​ខ្លួន​។ លុយកាក់ ថ្ងៃ​នេះ​មិន​សមស្រប​សម្រាប់​ការបណ្តាក់ទុន​រកស៊ី​។ មនោសញ្ចេតនា គួរ​យកចិត្តទុកដាក់​ដល់​សុខភាព​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​៕

​ឆ្នាំចរ ៖ រាសី​ស្រុតចុះ​។ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​អ្វី​ប្រែប្រួល​គួរឲ្យ​បារម្ភ ។ លុយកាក់ មិន​ល្អ​ប្រសើរ មិន​ត្រូវ​ចាយវាយ​ខុស​ផែនការ​។ មនោសញ្ចេតនា​គួរលៃ​បេ​ល​ដើរ​កម្សាន្ត​ជាមួយគ្នាឲ្យ​ច្រើន​ដើម្បី​ពង្រឹង​មនោសញ្ចេតនា​ឲ្យ​រឹងមាំ​៕

​ឆ្នាំ​កុរ ៖ រាសី​ល្អ​មធ្យម​។ ការងារ រីកចម្រើន​ល្អ​។ លុយកាក់ ប្រយ័ត្ន​ក្នុង​ការគ្រប់គ្រង​លុយ បង្ការ​ធ្លាក់​ក្នុងស្ថានភាព “​ក្ស័យធន​”​។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែម​ល្ហែម រ៉ូមែ​ន​ទិក​ក្នុងទំនាក់ទំនង​ជាមួ​យ​គូស្នេហ៍ ទើប​មនោសញ្ចេតនា​កាន់តែ​កក់ក្តៅ​៕​

spot_img
×