Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី ជិត​២០០​នាក់ មកពី​ខេត្ត​ចំនួន​៤ ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​

នា​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​ជាច្រើន​សហគម​ន៍​បាន​នាំគ្នា​មក​ដាក់​ញត្តិ​នៅ​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម និង​សំណង់ ក្នុង​វិវាទ​ដីធ្លី​។ បើ​តាម​ខ្លឹមសារ​នៃ​ញត្តិ ពលរដ្ឋ​ដែល​អះអាង​ថា​មាន​ផលប៉ះពាល់​នោះ​គឺ​ចំនួន​៦៨២២​គ្រួសារ លើ​ផ្ទៃដី​ចំនួន​១៩២៤៥,០២​ហិច​តា​។ ក្នុង​ខ្លឹមសារ​នៃ​ញត្តិ​នេះ បានសរសេរថា ទំនាស់​នេះ​បាន​អូស​បណ្ដា​យ​អស់​រយៈកាល​ជាង​១០​ឆ្នាំ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ការទាមទារ​របស់​ពួកគេ​តែងតែ​ទទួលបាន​នូវ​ការគំរាមកំហែង​ពី​សំណាក់​ក្រុមហ៊ុន ដែល​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជិត​២០០​នាក់​មកពី​ខេត្ត​ចំនួន​៤ ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ ហើយ​បាន​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដើម្បី​សុំ​ឲ្យ​ពន្លឿន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស​។​

​ពលរដ្ឋ​ទាំង​នោះ​មក​ពី​ខេត្ត​ចំនួន​៤​រួម​មាន​ខេត្ត​ស្វាយរៀង កណ្តាល ត្បូងឃ្មុំ និង​ខេត្ត​ព្រះសីហនុ​។​

​ប្រធាន​ខ​ទ្ទុ​ការល័យនាយ​ករដ្ឋមន្ត្រី​លោក​ប៉ាល់ ច័ន្ទ​តារា ដែល​ចេញ​មក​ទទួល​ញាត្តិ​ពី​ពលរ​ដ្ឋ​ថា​លោក​នឹង​ពិនិត្យ​ទៅ​លើ​ពាក្យបណ្តឹង​ទាំងនោះ នឹង​រៀបចំ​ជូន​ប្រធាន​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​លោក ប៊ិន ឈិន ដើម្បី​ពិនិត្យ​ដោះស្រាយ​ជួន​ពលរដ្ឋ​ទាំងនោះ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×