កណ្តាល៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនជាតិវៀតណាមចំនួន ៤ នាក់ ស្រីចំនួន ២ នាក់ ដែលកាន់ឯកសារខ្មែរមិនប្រក្រតី គឺអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នឹង សំបុត្របញ្ជាក់កំណើត ត្រូវបានចាប់ខ្លួន។ កិច្ចការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០១៧ វេលាម៉ោង ១១ ព្រឹក ដោយកម្លាំងជំនាញផ្នែកអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលត្រើយស្លានិងជំនាញការិយាល័យស៊ើបអង្កេតនឹងអនុវត្តនិតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ប៊ុត ចាន់ឌី នាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនិតិវិធី នឹងក្រុមការងារបានចុះត្រួតពិនិត្យឯកសារជនជាតិវៀតណាមចំនួន ៤ នាក់ ។
ជនជាតិវៀតណាមចំនួន ៤ នាក់ គឺ ១/ឈ្មោះ ហាក់ សុន ភេទស្រី អាយុ ៥៧ឆ្នាំ(កាន់អត្តសញ្ញាណប័ណ្ណលេខ០៥០៩៧៥៦០៩) មុខរបរទិញស្វាយ ទីលំនៅបច្ចុប្បន្នភូមិ ក្រចាប់ ឃុំ ក្រចាប់ ស្រុក ស្វាយអន្ទរ ខេត្ត ព្រៃវែង ២/ឈ្មោះ តាំង ត្រាយ ភេទប្រុស អាយុ ២៨ឆ្នាំកាន់អត្តអត្តសញ្ញាណប័ណ្ណលេខ០៥១០៥៤៩៥៤ មុខរបរ ទិញស្វាយ ទីលំនៅបច្ចុប្បន្នភូមិ ព្រៃខ្លាទី២ ឃុំ ព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្ត ព្រៃវែង ៣/ឈ្មោះ តាំង មាន ភេទ ប្រុស អាយុ ២៧ឆ្នាំកាន់ អត្តសញ្ញាណប័ណ្ណលេខ០៩០៨៥០០៣៧ មុខរបរ ទិញស្វាយ ទីលំនៅបច្ចុប្បន្នភូមិ បឹងវែង ឃុំ ស្វាយជ្រុំ ស្រុក ស្វាយជ្រុំ ខេត្ត ស្វាយរៀង ៤/ឈ្មោះ តាំង ស៊ីថា ភេទស្រី អាយុ ៣១ ឆ្នាំ កាន់ អត្តសញ្ញាណប័ណ្ណលេខ០២១១២៦៣២៧ មុខរបរ ទិញស្វាយ ទីលំនៅបច្ចុប្បន្នភូមិ កំពង់ពោធិ៍ ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល។ ពួកគេបានមកជួលផ្ទះឈ្មោះ ឡៃ គឹមឡេង ភេទប្រុស អាយុ ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅបច្ចុប្បន្នភូមិ ព្រែកបាឡាត់ឆឹង ឃុំ ត្រើយស្លា ស្រុកស្អាង ដោយបានជួលក្នុងតំលៃ១ខែ៤០០ដុល្លារ ជាកន្លែងស្តុកស្វាយវុិចខ្ចប់រើសដើម្បីនាំចេញទៅប្រទេសវៀតណាម៕ ដោយ៖ជាលី