Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ចម្រុះ​ស្រុក​ថ្មពួក ចុះ​បង្ក្រាប​បាន​មេខ្លោង​គ្រឿងញៀន​ម្នាក់​

spot_img

បន្ទាយមានជ័យ ៖ ប៉ូលិស​ចម្រុះ​បាន​ចុះ​បង្ក្រាប​បាន​មេខ្លោង​គ្រឿងញៀន​ម្នាក់​កាលពី​ម៉ោង​១១ ព្រឹក​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ ឆ្នាំ ២០១៨ ស្ថិត​នៅ​ចំណុច​វាល​ចម្ការ​ស្វាយ ក្នុង​ភូមិ​ស្វាយជ្រុំ ឃុំ​គំរូ ស្រុក​ថ្មពួក ​ខេត្ត​បន្ទាយមានជ័យ ។​
សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន ១ ថង់​ធំ ស្មើ​និង​ទម្ងន់ ០.២៤ ក្រាម ជញ្ជីង​ថ្លឹង​មួយ​។

​លោក​ឧត្តមសេនីយ៍ ចាប សុ​ផា​រិទ្ធ ស្នងការរង​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​អោយដឹងថា ៖ ជន​សង្យ័យ​មាន​ឈ្មោះ ម៉ន ចន្ថា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​បណ្តោះអាសន្ន​នៅ​បឹង​ត្រកួន​ភូមិ​បន្ទាយ​មាន​រឹទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ​។​

មេខ្លោង​គ្រឿងញៀន បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ទិញ​គ្រឿងញៀន​ទុក​ជក់​និង​លក់​បន្ត​មែន ។ ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មក​ខេត្ត ហើយ​កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​នា​ថ្ងៃ​ទី ១២ មីនា​៕​ ដោយ ៖ បន្ទាយ​

spot_img
×