Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយក​រដ្ឋមន្ត្រី​ថា ៖ មន្ត្រី​ដែល​នៅ​កៀក​នឹង​ពលរដ្ឋ​បម្រើ​ពលរ​ដ្ឋ​ឲ្យ​កាន់តែ​ល្អ

spot_img

បន្ទាយមានជ័យ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ជំរុញ​មន្ត្រី​ដែល​នៅ​កៀក​នឹង​ពលរដ្ឋ​បម្រើ​ពលរ​ដ្ឋ​ឲ្យ​កាន់តែ​ល្អ ទន់ភ្លន់​និង​ចំ​គោលបំណង ដើម្បី​ឲ្យ​ពួកគាត់​កាន់តែ​កក់ក្តៅ ជឿជាក់ និង​បន្ត​គាំទ្រ ស្មោះត្រង់​ឥត​ងាករេ​លើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ។​

លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ខេត្ត​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​ទៅកាន់​អ្នកចូលរួម​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា កសាង​អគារសិក្សា​១​ខ្នង ក្នុង​លា​សា​បឋមសិក្សា​សំរោង​ភូមិ​-​ឃុំ​សំរោង ស្រុក​អូរជ្រៅ កាលពី​ថ្ងៃ​ទី ១២ មីនា ។​

លោក លី សុ​វណ្ណា​រឹទ្ធិ អភិបាលស្រុក​អូរ​ជ្រៅ​អោយដឹងថា ៖ ក្នុងស្រុក​នេះ មាន​សាលារៀន ៣៩ កន្លែង មាន​អគារសិក្សា ៩៤ ខ្នង ស្មើនឹង​៣៧៥​បន្ទប់ មាន​សិស្ស​សរុប ៩.៩១៧​នាក់​។ ក្នុងនោះ​មាន​វិទ្យាល័យ ១ , អនុវិទ្យាល័យ ៧ , បឋមសិក្សា ៣១ និង​មតេយ្យ ២៤ ។​

លោក​និយាយ​បន្តថា ៖ ចំពោះ​សាលា​បឋមសិក្សា​សំរោង ដែល​ទទួលបាន​ការកសាង​អគារសិក្សា​ថ្មី​១​ខ្នង ជា​អំណោយ​របស់​ឯកឧត្តម​ឧបនាយរដ្ឋមន្ត្រី កែ គឹមយ៉ាន ហើយ​អនុវត្ត​សាងសង់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នេះ មាន​ប្រវត្តិ​បង្កើតឡើង​នៅ​១៩៨១ ដែល​កាលណោះ​មាន​សិស្ស​១១​នាក់​។ ក្រោយមក​សាលា​មាន​អគារសិក្សា​ឈើ​៣​ខ្នង ប្រើ​ស្បូវ​និង​ស័ង្កសី តែ​បាន​ទ្រុឌទ្រោម ខូចខាត​វិញ សល់​តែ​អគារ​ឈើ​១​ខ្នង​។​

បច្ចុប្បន្ន សាលា​មាន​ផ្ទៃដី ១២០ ម៉ែត្រ គុណ ១៨០ ម៉ែត្រ មាន​អគារសិក្សា ២ ខ្នង ឈើ ១ ខ្នង​និង​បេតុង ១ ខ្នង ស្មើ ៨ បន្ទប់ ត្រូវជា ១២ ថ្នាក់ មាន​សិស្ស ៤២៥ នាក់ មាន​គ្រូ ១១ នាក់ ។ ហើយ​ពេលនេះ​ត្រូវ​កសាង​អគារសិក្សា​ថ្មី ១ ខ្នង​ធ្វើ​ពី​បេតុង​ប្រក់​ក្បឿង​ស្មើ ៥ បន្ទប់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​សូមអោយ​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ​និង​ពលរដ្ឋ​ឃុំ​សំរោង​នេះ​រីករាយ​សប្បាយ​ទទួល​អគារ​នេះ​យក​ទៅ​ប្រើប្រាស់ ដើម្បី​ជា​ប្រយោជន៍​សាធារណ​:​លើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​ជនបទ​។​

ឯកឧត្តម​ក៏​ណែនាំ​ទៀតថា បើ​បាន​អគារសិក្សា​ថ្មី​ហើយ គួរ​រុះរើ​អគារ​ចាស់​ទ្រុឌទ្រោម រខេករខាក​ចេញ​ដើម្បី​បង្កា​កុំ​អោយ​ពួក​ប្រឆាំង​ថតរូប​ផ្សាយ ឬ​បង្ហោះ​រិះគន់​អាជ្ញាធរ សមត្ថកិច្ច​រដ្ឋាភិបាល​។​

ឱកាស​នោះ​ដែរ ឯកឧត្តម បាន​ណែនាំ​អោយ​មន្ត្រី​អាជ្ញាធរ មន្ត្រី​សមត្ថកិច្ច​ស៊ីវិល​និង​កងកម្លាំង​ត្រូវតែ​រស់​ដៃ​រស់​ជើង​និង​មាត់​ជួយ​ឆ្លើយតប​សំណូមពរ សេចក្តីត្រូវការ​និង​ទុក្ខ​កង្វល់​ពលរដ្ឋ​ដូចជា កសិករ ត្រូវ​ជួយ​លើ​ផលិតកម្ម​ស្រូវ ដំឡូង​មី​និង​ដំណាំ​ក៏ដូចជា​ការចិញ្ចឹម​នានា​។​

ជួយ​កម្មករ​អោយមាន​ការងារ​និង​ផល​កម្រៃ​សមរម្យ​។ ជួយ​ពលរដ្ឋ​ទូទៅ​លើ​សេវាសាធារណ​: សេវា​រដ្ឋបាល​និង​ដោះស្រាយ​រាល់​សំណូមពរ​រួម​ជា​ចាំបាច់​៕ ដោយ ៖ បន្ទាយ​

spot_img
×