Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង “​នេះ​ឬ​ជីវិត​” នៅ​លំដាប់​កំពូល​តារាង ក្នុង​ម៉ោង​មាស​

spot_img

ភ្នំពេញ​-​រឿង “​នេះ​ឬ​ជីវិត​” កំពុងតែ​ឈរ​លើ​តារា​នៅក្នុង​ម៉ោង​មាស របស់​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ នេះ​បើ​ធៀប​នឹង​រឿង​ផ្សេងៗ​ទៀត ​របស់​ទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥ ក្រោយ​រឿង “​នេះ​ឬ​ជីវិត​” ត្រូវបាន​ទិញ​សិទ្ធិ​យក​មក​ថត​សារជាថ្មី តាម​លំនាំ រឿង “​ជីវិត​នាង​ឡាំ​យ៉ង​” ។​

ឯកសារ​ដែល​បាន​បញ្ចេញ​ដោយ​ក្រុម​ស្រាវជ្រាវ​ប្រចាំខែ ខាង​ផ្នែក​សោតទស្សន៍​យ៉ាងហោច ៣ ស្ថាប័ន​ផ្សេង​គ្នា
​ដែល​ក្នុងនោះ​មាន​ទាំង​ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ​ធំ ២ គឺ Kantar Media និង CMRD ផង បានបង្ហាញ សម្រាប់​ម៉ោង​មាស ​ដែល​បណ្ដា​ទូរទស្សន៍​ទាំងអស់​បាន​ចាក់​រឿង​ខ្មែរ​ប្រជែង​គ្នា ភាពយន្ត​រឿង “​នេះ​ឬ​ជីវិត​” របស់​ប៉ុស្ដិ៍​លេខ​៥ បាន​ឈរ​លំដាប់​ទី​១​។​

យោងតាម Rating ដែល​បាន​បញ្ចេញ គឺ​ភាពយន្ត​នេះ​នាំមុខ​បណ្ដា​ភាពយន្ត​ផ្សេង​ទៀត​ដាច់​ឆ្ងាយ​តែម្ដង ដោយ​កើន​ដល់​ជាង​៣០ Rating ខណៈ​ដែល​ភាពយន្ត​ផ្សេង​ដែល​ដំណើរការ​ដាក់​បញ្ចាំង​ក្នុង​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​ពុធ នៅវេលា​ម៉ោង​៧ ដល់​ម៉ោង​៩​យប់​ដូចគ្នា ទទួលបាន Rating តែ​១០​ជាង និង​ក្រោម​នេះ​ឆ្ងាយ​។

​ស្របពេល​ដែល​ភាពយន្ត​នេះ ត្រូវ​បាន​សម្ដែង​ដោយ​កញ្ញា យ៉ែម ស្រី​ពេជ្រ ដែល​ជា​តួអង្គ​នារី ប្ដី​ច្រើន​ឈាន​ដល់​ដំណាក់កាល​កាន់តែ​ជក់ចិត្ត ព្រោះតែ​នាង​ញៀន​ញ៉ាម​នឹង​ប្រុស​ស្នេហ៍​ផង​នោះ ទើប​កាន់តែ​ធ្វើអោយ​អ្នក​តាម​ដាន​ជាប់​ចិត្ត និង​និយាយ​ពី​រឿង​នេះ​ច្រើន​ខុសពី​ភាពយន្ត​ខ្មែរ​ផ្សេង​។

​យោង​តាម​ការបញ្ជាក់​ភាពយន្ត​នេះ​មាន​ចំនួន​ជាង ៣០​ភាគ ហើយ​ទើបតែ​បាន​ដំណើរការ​បញ្ចាំង​បាន​ភាគ​ទី ១៣ ប៉ុណ្ណោះ ​ដោយ​ភាពយន្ត​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុម​ផលិតករ​ថៃ ទើប​គេ​ឃើញ​ភាពយន្ត​មួយ​នេះ ទទួលបាន​ការគាំទ្រ​ខ្លាំង​ក្នុងពេល​ទស្សនា​។ កញ្ញា យ៉ែម ​ស្រី​ពេជ្រ ដែល​ជា​តួអង្គ​ឯក​បាន​ក្លាយជា​តួអង្គ​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​កាន់តែខ្លាំង ដោយសារតែ​នាង​សម្ដែង​មួយ​រឿង​នេះ​បាន​ល្អ ​ហើយ​ចំ​ភាពយន្ត​ដែល​មាន​ការគាំទ្រ​រហូត​ដល់​មាន​លេខ​រៀង​នាំមុខ​គេ​ក្នុង​ម៉ោង​មាស​៕​ ដោយ​-​គីម​ស្រីរ័ត្ន

spot_img
×