Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ រាសី​ឡើង​ខ្ពស់​។ ការងារ អំណោយផល​ល្អ​បំផុត ទោះបី​មាន​សម្ពាធ​ច្រើន​តែ​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន​។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការចេញ​ទៅ​រក​លាភ​ផ្លូវ​ឆ្ងាយ​។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យ​គូស្នេ​ហ៍បាន​ច្រើន​ជាង​មុន​៕

​ឆ្នាំ​ឆ្លូវ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្ត​ដោយ​ទៅ​ដោយ​ល្អ​តាម​បំណងប្រាថ្នា​។ លុយកាក់ មាន​អ្នក​ជួយ​ឧបត្ថម្ភ​លុយកាក់​អ្នក​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​ប្រសើរ​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​៕

​ឆ្នាំ​ខាល ៖ រាសី​ស្រុតចុះ​។ ការងារ មិន​បាន​ដូច​បំណង តែ​ដោយសារ​នៅ​តែ​មាន​អ្នក​ជួយ​យក​អាសា ហេតុ​នេះ​គ្រប់​បញ្ហា​ក៏​ត្រូវបាន​ដោះស្រាយ​ស្រេច​បាច់​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិន​ស្ថិរភាព មិន​ត្រូវ​ខ្ជះខ្ជាយ​លុយកាក់​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត​៕

​ឆ្នាំ​ថោះ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ជោគជ័យ​គ្រប់​យ៉ាង​។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុនពេល​ចង់​បញ្ចេញ​ទុន​រកស៊ី ឬ​ពង្រីក​ជំនួញ​។ មនោសញ្ចេតនា ល្អប្រសើរ​អ្នក​នៅ​លីវ​មាន​ឱកាស​រក​ឃើញ​គូស្នេហ៍​៕

​ឆ្នាំ​រោង ៖ រាសី​ស្រុតចុះ​។ ការងារ ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ជា​ធម្មតា​។ លុយកាក់ មាន​ត្រូវ​ចំណាយ​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​មនុស្ស​ក្នុង​គ្រួសារ​។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ មិន​ត្រូវ​បង្កើត​ថែម​សម្ពាធ​ឲ្យ​គូស្នេហ៍​។​

​ឆ្នាំ​ម្សាញ់ ៖ រាសី​ស្រុតចុះ​។ ការងារ មាន​រឿង​ផ្ទាល់​ខ្លួន​ឥទ្ធិពល​ច្រើន​ដល់​ការងារ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ​។ មនោសញ្ចេតនា មិន​ត្រូវ​ទាមទារ​ខ្ពស់​ពេក​ក្នុង​រឿង​មនោសញ្ចេតនា​៕

​ឆ្នាំ​មមី ៖ រាសី​ល្អ​មធ្យម​។ ការងារ ថ្ងៃ​នេះ​ការងារ​ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ​កោតសរសើរ​។ លុយកាក់ មិន​ត្រូវ​ចចេស​មានះ​គួរ​ចេះ​ស្តាប់​យោបល់​គ្រប់គ្នា​ក្នុង​រឿង​គ្រប់គ្រង​លុយកាក់​។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម​៕

​ឆ្នាំ​មមែ ៖ រាសី​ស្រុតចុះ​។ ការងារ ៖ ដំណើរការ​ដោយ​ងាយស្រួល គ្រប់យ៉ាង​គ្មាន​បញ្ហា​អ្វី​មក​រាំងស្ទះ​ឡើយ​។ លុយកាក់ ថ្ងៃនេះ​មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​របស់​ខ្លួន​អ្នក​។ មនោសញ្ចេតនា ពុំមែន​ជា​ថ្ងៃ​សម្រាប់​ការ​បែកផ្លូវ​គ្នា ឬ​បង្ហាញ​មនោ​សញ្ចេ​ត​៕

​ឆ្នាំ​វក ៖ រាសី​ស្រុតចុះ​។ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​គ្រប់គ្នា ដើម្បី​ដោះស្រាយ​ការលំបាក​។ លុយកាក់ ត្រូវ​ថ្លឹងថ្លែង​ឲ្យ​ម៉ត់ច​ត់​មុន​ពេល​ទិញ​របស់​អ្វី​១​។ មនោសញ្ចេតនា គួរ​អធ្យាស្រ័យ អត់ឱន​ចំពោះ​កំហុស​ដោយ​អ​ចេតនា​របស់​គូស្នេហ៍​។​

​ឆ្នាំ​រកា ៖ រាសី​ឡើង​ខ្ពស់​។ ការងារ រីកចម្រើន​ល្អ​តាម​គម្រោងការ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ពុំ​មាន​អ្វី​លេចធ្លោ​។ មនោសញ្ចេតនា​គួរ​មាន​ទង្វើ​និង​សម្តី​ផ្អែមល្ហែម​សម្រាប់​គូស្នេហ៍​របស់​អ្នក​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ជោគជ័យ​។ លុយកាក់ ជា​ថ្ងៃ​អាក្រក់​មិនគួរ​បញ្ចេញ​ទុន​រកស៊ី​។ មនោសញ្ចេតនា ពោរពេញ​ដោយ​ភាព​រីករាយ សុភមង្គល​៕

​ឆ្នាំ​កុរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ ប្រព្រឹត្តទៅ​ដោយ​ល្អប្រសើរ តែ​ក៏​មិនគួរ​ភ្លេចខ្លួន​បណ្តែតបណ្តោយ​ឲ្យ​អ្នក​ផ្សេង​មក​លូកដៃ​ក្នុង​កិច្ចការ​របស់​អ្នក​។ លុយកាក់ ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការវិនិយោគ​ម្នាក់ឯង ដោយ​ពុំ​ចាំបាច់​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត ទេសចរណ៍​ជាមួយ​គូស្នេហ៍​ឲ្យបាន​ញឹកញាប់ ទើប​មនោសញ្ចេតនា​មិន​ល្អកក់ក​ករ​៕​

spot_img
×