Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេចខ្លួន​បាន​៩​ឆ្នាំ ពី​ខេត្ត​ព្រៃវែង មក​លាក់ខ្លួន​នៅ​ភ្នំពេញ ដោយសារ​ប្លន់​គេ សមត្ថកិច្ច​ចាប់បាន​ដដែល​

spot_img

​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ​ម្នាក់ បានធ្វើ​សកម្មភាព​ប្លន់​គេ​នៅ​ខេត្ត​ព្រៃវែង រួច​គេចខ្លួន​មក​សម្ងំ​លាក់ខ្លួន នៅ​ភ្នំពេញ​អស់​រយៈពេល​៩​ឆ្នាំ ទីបំផុត​ជាប់អន្ទាក់​របស់​សមត្ថ​កិច្ច​ដដែល នៅ​ល្ងាច​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​បន្ទប់​ផ្ទះជួល ស្នាក់នៅ​របស់​គេ ទីតាំង​នៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ការចាប់ខ្លួន​ជន​ខាងលើ​ធ្វើឡើង​ដោយ​មានកា​សហការគ្នារ​វាង​នគ​បាល​ស្នងការ​ខេត្ត​ព្រៃវែង ជាមួយ​នគរបាល​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បន្ទាប់ពី​ម្ចាស់​ករណី​បានទទួល​ព័ត៌មាន​សម្ងាត់ និង​រក​ឃើញ​ជនជាប់ចោទ​សម្ងំ​លាក់ខ្លួន​នៅ​ទីនេះ​។​

​ប៉ូលិស​បាន​អោយដឹងថា ជនជាប់ចោទ​ឈ្មោះ ស៊ូ ម៉ៅ ហៅ ស៊ូ ពៅ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។ ជនជាប់ចោទ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​តាម​បញ្ជា លោក សុខ សឿន ចៅក្រម​ស៊ើបសួរ របស់​តុលាការ​ខេត្ត​ព្រៃវៃង តាមរយៈ​ដីកា​លេខ ៩៦/២០០៩ ចុះ​ថ្ងៃ​ទី ០៤.០៦.២០០៩ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​សមត្ថកិច្ច​ខេត្ត​ព្រៃវែង​បានបញ្ជាក់​ថា​៖​ជនជាប់ចោទ​បាន​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ​ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០០៩ នៅ​ចំណុច​ភូមិ​ក្រាំង​លា​វ ឃុំ​ចាម ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង​។ ក្រោយ​ពេល​គេ​ធ្វើ​សកម្មភាព ប្លន់​ទ្រព្យសម្បត្តិ​គេ​រួច ជននេះ បាន​រត់គេចខ្លួន​ពី​ស្រុកកំណើត មក​រស់នៅ​លាក់ខ្លួន​ចល័ត តាម​ផ្ទះ​ជួល នៅក្នុង​ក្រុងភ្នំពេញ រហូតមកដល់​ពេលនេះ រយៈពេល​៩​ឆ្នាំ​ទើប​ចាប់ខ្លួនបាន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×