Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ដឹក​សៀវភៅ​អប់រំ​របស់​ក្រម​ង៉ុយ និង​បណ្ឌិត​អ៊ូ​ចុង ចំនួន ២៥០០​ក្បាល ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​

spot_img

​កំពង់ចាម ៖ សម្តេច​តេជោ ហ៊ុន សែន បាន​នាំយក​នូវ​សៀវភៅ​ភិរម្យ អ៊ូ (​ក្រម​ង៉ុយ​) និង បណ្ឌិត អ៊ូ​ចុង ចែក​ជូន​លោកគ្រូ​អ្នកគ្រូ​ចំនួន ១.៥៥២​នាក់​។ សម្តេច​តេជោ បាន​ត្រៀម ១១​ម៉ឺន​ក្បាល សម្រាប់​ចែកជូន​ដល់​គ្រូ​បង្រៀន​ទូទាំង​ប្រទេស​។

​សម្តេច​តេជោ​នឹង​នាំយក​សៀវភៅ​នេះ​ទៅ​ចែក​ជូន​សិស្ស​និស្សិត ដែល​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ចំនួន ២.៥០០ ក្បាល​ផង​ដែរ នៅក្នុង​ពេល​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អូស្ត្រាលី​អាស៊ាន​ខាងមុខនេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ពាន​ឆ្លងកាត់​ទន្លេ​ពី​ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​ប៉ែន នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​មីនា ឆ្នាំ​២០១៨​នេះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ឥឡូវ​ខ្ញុំ​នឹង​ដឹក​សៀវភៅ​នេះ​ជូន​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​ឯ​ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សេ​ឡែន ចំនួន​២៥០០​ច្បាប់ ដឹក​ចេញ​ទៅ​ថ្ងៃស្អែក​នេះ​”​។ សម្តេច​ថា សៀវភៅ​ដែល​ចែក​ជូន​លោកគ្រូ​អ្នកគ្រូ​នៅ​កម្ពុជា ខុស​ក្រប​ខាងក្រៅ​ដោយ​ប្រើពាក្យ អរគុណ​លោក​គ្រូ អ្នកគ្រូ រីឯ​ក្របសៀវភៅ​ដែល​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​អូស្ត្រាលី និង​ញូ​ហ្សេ​ឡែន គឺ​និយាយ​ចំពោះ​បងប្អូន​ខ្មែរ​នៅ​ទីនោះ អីចឹង​ទេ​សូម​ទទួល​សៀវ​នេះ ដើម្បី​ប្រើប្រាស់​ផ្ទាល់ខ្លួន​មើល​លេង មិនមែន​គ្រាន់តែ​ខ្លួន​នោះ​ទេ គឺ​ព្រម​ទាំង​ក្រុមគ្រួសារ​ក៏​ត្រូវ​អនុញ្ញាតឲ្យ​មើល​ផង​ដែ​រ​។

​​លោកគ្រូ អ្នកគ្រូ នៅក្នុង​ស្រុក​កំពង់សៀម ចំនួន​១.០៥២​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​សៀវភៅ​អប់រំ​របស់ ក្រម​ង៉ុយ និង​បណ្ឌិត អ៊ូ ចុង ចំនួន​ពីរ​ក្បាល ការ​ផ្តល់​សៀវភៅ​នេះ គឺ​ចង់​ឲ្យ​លោកគ្រូ អ្នគ្រូ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ចេះ​នូវ​ច្បាប់​របស់​ក្រម​ង៉ុយ ចេះ​នូវ​ច្បាប់​ការអប់រំ​ទូន្មាន​របស់​បណ្ឌិត អ៊ូ ចុង ដូច្នេះហើយ​បានជា​ខ្ញុំ​បោះ​សៀវភៅ​ទាំងពីរ​ក្បាល​នេះ​ចំនួន​១១​ម៉ឺន​ច្បាប់​៕​ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×