Thursday, November 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភិន សុ​ដា​លី​ស ប្រតិកម្ម នឹង​ប៉ែន ចំ​រ៉ុង ជាថ្មី

ក្រោយពី​លោក ប៉ែន ចំ​រ៉ុង បាន​ផ្ដល់​បទសម្ភាសន៍​អោយ​សារព័ត៌មាន​ថា លោក​នឹករលឹក​កូនស្រី​ខ្លាំងណាស់ ហើយ​ចង់​ជួប​កូន​មុខ​កូនស្រី ​និង​ចង់​ថ្នាក់ថ្នម​កូនស្រី​ខ្លាំងណាស់ បាន​ធ្វើអោយ​លោក អ៊ិន សុ​ភិន ប្រកាស​ទម្លាយ​ជាថ្មី​ពី​ទង្វើ​របស់​លោក​ប៉ែន ចំ​រ៉ុង ​ដែល​ធ្លាប់បាន​ធ្វើ​លើ​សាច់ឈាម​របស់ខ្លួន​តែម្ដង ដែលនាំអោយ​រឿងអាស្រូវ​របស់​លោក ប៉ែន ចំ​រ៉ុង កម្រើក​ឡើង​ជា​ថ្មី​។

ក្នុង​នោះ​អ្នកនាង​ភិន សុ​ដា​លី​ស ​ជា​អតីត​ភរិយា ក៏​បាន​ចោទ​ថា​អ្វី​ដែល​ប៉ែន ចំ​រ៉ុង បាន​ផ្ដល់​សម្ភាសន៍ គឺជា​ការសម្ដែង​ដើម្បីអោយ​ទាញ​យក​ប្រជាប្រិយភាព ​អោយ​មហាជន​គិតថា​លោក​គឺជា​ឪពុក​មួយរូប​ដែល​មាន​ការទទួលខុសត្រូវ​មិន​ខុស​ពី​ឪពុក​ទាំងពួង​តែប៉ុណ្ណោះ​។

ការទម្លាយ​ជា​ថ្មី​របស់​អ្នកនាង ភិន សុ​ដា​លី​ស ងាក​ទៅ​មើល​សារ​របស់​អ៊ិន សុ​ភិន ជា​ឪពុក​របស់​អ្នកនាង​វិញ ក៏​ក្ដៅ​ណាស់ដែរ ដោយ​លោក​បាន​បង្ហោះ​ថា​«​ចៅស្រី​សំណប់​ចិត្ត​របស់តា ​ពេល​នេះ​ចៅ​មាន​អាយុ ០១​ឆ្នាំ​០៥​ខែ​ហើយ ចៅ​មាន​តំលៃ​មិន​អាច​កាត់ថ្លៃ​បាន​ក្នុង​ជីវិត​របស់​តា ​ចៅ​ជា​ឱសថ​អាច​ព្យាបាល​ជំងឺ​មួយរយ​មុខ​របស់​តា​អោយ​ជា នឹង​ធ្វើ​អោយ​តា​មាន​សេចក្ដីសុខ​បំផុត​ក្នុង​ជីវិត ​តាំង​ពី​ចៅ​នៅក្នុង​ពោះ​ម្ដាយ​ចៅ​រហូតដល់​ពេល​នេះ​។ ចុះបើ​ចៅ​ធំ​ដឹងក្ដី​ឡើង​ពេលដែល​ចៅ​ដឹងថា​ ៖

-​ឪពុក​របស់​ចៅ​ជា​ឃាតករ​ចង់​សម្លាប់​កូន​ខ្លួនឯង ដោយ​អោយ​ម្ដាយ​ចៅ​ទម្លាក់​កូន​ចោល​តាំងពី​ចៅ​អាយុ​៣​ខែ​ក្នុង​ពោះ ​តើ​ចៅ​មាន​អា​រម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​ម្នាក់នេះ​?

-​ឪពុក​ចៅ​ធ្វើបាប​ម្ដាយ​ចៅ​ដោយ​រត់ចោល​ទាំង​ចៅ​នៅក្នុង​ពោះ​៣​ខែ ​តើ​ម្ដាយ​ចៅ​លំបាក​ប៉ុណ្ណា​?
-​ឪពុក​ចៅ​ដើរ​និយាយ​ប្រាប់​គេ​ថា​ ពេល​ដែល​ចៅ​កើតមក​នឹង​មិន​មាន​រូប​កាយ​គ្រប់​លក្ខណៈ​ទេ ​ដោយ​ម្ដាយ​ចៅជា​មនុស្ស​មិន​គ្រប់​ទឹក ឆ្កួត​មិនដឹង​អី​។​

-​ឪពុក​ចៅ​ប្ដឹងទៅ​តុលាការ​ដើម្បី​លែង​ម្ដាយ​ចៅ​នឹង​មិន​ទទួលស្គាល់​ចៅ​នៅមុខ​តុលាការ​ពេល​ចៅ​អាយុ​០៤​ខែ​ក្នុង​ពោះ ​ម្ដាយ​ចៅ​ខំ​អង្វរ​យ៉ាងណា​ក៏​ឪពុក​ចៅ​មិន​ព្រម ពេល​នោះ​ចៅ​ក៏​ក្លាយជា​ទារក​កំព្រា​ឪពុក​តាំងពី​ពេលនោះ​មក ម្ដាយ​ចៅ​ខំ​កាត់កេរ៏​កាត់​ខ្មាស់​លះបង់​អ្វីៗ​គ្រប់បែប​យ៉ាង​ដើម្បី​ឪពុក​ចៅ​តែ​ទីបំផុត​ម្ដាយ​ចៅ​បាន​ត្រឹមតែ​ទទួល​ភាពអាម៉ាស់​នឹ​ថោកទាប​បំផុត​នៅ​នឹង​មុខ​តុ​លា​ការ​នឹង​មុខ​មហាជន​រាប់លាន​នាក់​។​ម្ដាយ​ចៅ​ប្រឹង​តស៊ូ​លំបាក​ទាំង​ផ្លូវកាយ​ផ្លូវចិត្ត​មកទល់ពេលនេះ​ដើម្បី​រូប​ចៅ​ដោយ​ត្រូវ​បក្យពួក​របស់ឪ​ពុ​ចៅ​ដើរ​និ​យាយ​បរិហារកេរ្ត៏​ខុស​ពី​ការពិតតើ​ម្ដាយ​ចៅ​ឈឺចាប់​ប៉ុណ្ណា​?​មាន​រឿង​ជាច្រើន​ទៀត​ដែល​ឪពុក​ចៅ​បាន​ធ្វើ​មក​លើ​ម្ដាយ​ចៅ​និង​រូប​ចៅ​ផ្ទាល់​។​ ​ពេល​ដែល​ចៅ​បានដឹង​ទង្វើ​ដ៏​ថោកទាប​របស់​ឪពុក​ចៅ​តើ​ចៅ​មាន​អា​រម្ម​ណ៏​យ៉ាងណា​ចំពោះ​ឪពុក​របស់​ចៅ​? ​ពេល​នេះ​ឪពុក​ចៅ​និយាយថា​គេ​ស្រលាញ់​ចៅ កូន​សំណព្វចិត្ត​ឪពុក ឪពុក​នឹក​កូន​រក​អ្វឺ​ប្រៀបផ្ទឹម​ពុំ​បាន តើ​ចៅ​យល់​ឃើញ​នឹងមាន​អា​រម្ម​ណ៏​យ៉ាងណា​?​តើ​អាច​ទទួល​ស្គាល់​ឪពុក​នេះ​បានទេ​? តា​ម្នាក់នេះ​និង​ខំ​មើល​ចៅ​អោយបាន​ល្អ​បំផុត​»​។​

ជាមួយ​ការ​ផ្ទុះឡើង​នូវ​ចម្រូងចម្រាស់​ជាថ្មី​នេះ គឺ​មិន​ខុស​ពី​ធ្វើ​អោយ​លោក​ប៉ែន ចំ​រ៉ុង រង​ការរិះគន់​ម្ដងទៀត​នោះ​ទេ បន្ទាប់ពី​លោក​ទើបតែ​ហើប​ទីផ្សារ ​និង​មាន​ប្រជាប្រិយភាព​បាន​បន្តិច ក្រោយពី​មាន​រឿងចម្រូងចម្រាស់​ជា​មួយ​អ្នកនាង​ភិន សុ​ដា​លី​ស ហើយ​ធ្វើអោយ​មនុស្ស​ភាគច្រើន​ចាត់ទុក​ថា​លោក​ជា​បុរស​គ្មាន​ការទទួលខុសត្រូវ​៕​

×