Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុនខ ដែល​មានកូន​ច្រើន​បំផុត​អង់គ្លេស ទើប​បង្កើត​បានកូន​…១៥​ក្បាល​

spot_img

​សុនខ ម្តាយ​ឈ្មោះ Jossie បាន​ទ្រាំទ្រ​អស់​រយៈពេល​៦​ម៉ោង ដើម្បី​បង្កើត​បានកូន​ចំនួន​១៥​ក្បាល សុទ្ធសឹង​មាន​សុខភាព​មាំមួន​។​

 ​សុនខ ១៥​ក្បាល​ដែល​ទើបនឹង​កើត​

​តាម​កាសែត Metro សុនខ​ម្តាយ​ពូជ Rottweiler មានឈ្មោះ Jessie បានធ្វើ​ឲ្យ​ម្ចាស់​របស់​វា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង គ្រា​បង្កើតកូន​បាន​ដល់​ទៅ​១៥​ក្បាល​។​

Eleanor Usher អាយុ​៤៧​ឆ្នាំ ដែលជា​ម្ចាស់ ឲ្យ​ដឹងថា នាង​ប៉ាន់ប្រមាណ​ថា សុនខ​ដែលមាន​រាង​ពុំ​ធំ​ប៉ុន្មាន​នោះ​យ៉ាងច្រើន​មានកូន​៥​ប៉ុណ្ណោះ ស្មាន​ពុំ​ដល់​ថា វា​មាន​ចំនួន​បី​ដង​លើសពី​ការ​ស្មាន​។​

​នៅ​អំឡុង​ម៉ោង​២​ភ្លឺ ថ្ងៃទី​២២ ខែ​១០ Jossie វា​ចាប់ផ្តើម​ឈឺពោះ រួច​ក៏​បង្កើតកូន​នៅក្រោម​ជណ្តើរ​ផ្ទះ​របស់​គ្រួសារ​។ ក្រោយពេល​វា​បង្កើតបាន​កូន​ទី​៦ គ្រួសារ​របស់​នាង​គិតថា អស់ហើយ តែ​ពុំ​នឹកស្មាន​សោះ​ថា Jossie បន្ត​បង្កើតកូន​ទៀត​រហូតដល់​…១៥​ក្បាល ពេលនោះ​ម៉ោង ៨​ព្រឹក ។​

​បច្ចុប្បន្ន​វា​ជា​សុនខ​មានកូន​ច្រើន​បំផុត​នៅ​អង់គ្លេស​។​

​មេ​សុនខ និង​កូនៗ​របស់​វា​

​ក្រោយពេល​បង្កើតកូន​រួច Jossie ទៅជា​កាច​ខ្លាំងណាស់ វា​ពុំ​ឲ្យ​នរណា​ផ្តល់​ចំណី​ដល់​កូន​វា​ទេ​។ កូន​ឆ្កែ​ទាំង ១៥​ក្បាល ប្រលែង​គ្នា​លេង ហើយ​បៅដោះ​ម្តាយ​ប៉ុណ្ណោះ​។​

Eleanor បាន​ត្រឹម​ដាក់ឈ្មោះ​ឲ្យ​សុនខ​តូច​ជាងគេ គឺ Daisy ហើយ​ធំ​បំផុត​គឺ Walter ប៉ុណ្ណោះ ព្រោះ​ក្រៅពីនោះ​គឺ​ស្រដៀង​គ្នា ពុំទាន់​អាច​សម្គាល់​បាន​៕​

spot_img
×