Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋមានវិវាទដីធ្លី នៅឃុំបន្ទាយដែក ដែលបានបិទផ្លូវជាតិលេខ១ បានស្រុះស្រួលគ្នា មកចូលរួមដោះស្រាយ ជាមួយអាជ្ញាធរស្រុកកៀនស្វាយ

                                                                                                                                                                                           ខេត្តកណ្តាល៖ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត និងអាជ្ញាធរស្រុកកៀនស្វាយបាន ធ្វើការអំពាវនាវ និងណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវសហការល្អជាមួយអាជ្ញាធរស្រុក ដើម្បីរួមគ្នាដោះស្រាយបញ្ហានានា ឲ្យទទួលបានលទ្ធផលល្អប្រសើរ ជៀសវាងការប្រើអំពើហិង្សា ការបិទផ្លូវសាធារណៈដែលជាអំពើល្មើសច្បាប់ ត្រូវងៀកមករកការដោះស្រាយមួយដែលល្អប្រសើរ ពោលគឺការជជែកវែកញែក ពិភាក្សាគ្នារកខុសត្រូវ ប្រកបដោយសន្តិវិធី តម្លាភាព និងមានភាពយុត្តិធម៌ទើបជាការប្រសើរបំផុត។ 

ការអំពាវនាវនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំដោះស្រាយ ជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ មានទីលំនៅក្មុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ដែលបានស្រុះស្រួលគ្នា មកចូលរួមក្នុងដោះស្រាយ ជាមួយអជ្ញាធរស្រុកកៀនស្វាយ បន្ទាប់ពីបានធ្វើការតវ៉ាបិទផ្លូវជាតិលេខ១ កាលពីយប់ថ្ងៃទី៣០ ខែឧសភា ដែលកិច្ចប្រជុំដោះស្រាយនេះ ធ្វើឡើងដោយមានការដឹកនាំពីសំណាក់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល និងមានការចូលរួមផងដែរពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ព្រះរាជអាជ្ញារងខេត្ត អាជ្ញាធរស្រុកកៀនស្វាយ និងមន្ទីរពាក់ព័ន្ធនានា។

ក្នុងការចុះជួបដោះស្រាយ និងសម្របសម្រួលនាឱកាសនោះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានស្នើដល់ប្រជាពលរដ្ឋ ដែលពាក់ពន្ធ័ទាំងអស់ត្រូវ ចូលរួមបំពេញនូវព័ត៌មានផ្សេងៗដែលអាជ្ញាធរត្រូវការដូចជា៖ លេខអត្តសញ្ញាណប័ណ្ណ ឈ្មោះ អាសយដ្ឋាន ទីតាំងដីដែលមានទំនាស់ពិតប្រាកដ គោលបំណង និងសំណូមពរផ្សេងៗ មកឲ្យអាជ្ញាធរស្រុក ដើម្បីទុកជាឯកសារ និងជាមូលដ្ឋាន សម្រាប់យកទៅពិនិត្យ ពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីធ្វើការសម្រេច ផ្តល់ជាដំណោះស្រាយសមស្រប ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលានាពេលខាងមុខ។ ជាលទ្ធផល មានប្រជាពលរដ្ឋជាង ២៧៨នាក់ បានយល់ព្រមបំពេញព័ត៌មានទាំងអស់ តបតាមការស្នើសុំរបស់អជ្ញាធរស្រុក៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×