Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​គិរីវង់ ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​០៨​ទីតាំង នៅលើ​ភ្នំ និង​ស្វែងរក​ម្ចាស់​ទីតាំង​មក​ផ្តន្ទាទោស​

​ខេត្តតាកែវ ៖ នៅ​ថ្ងៃ​ចន្ទ ទី​៣១ ខែឧសភា ឆ្នាំ​២០២១ ដោយ​អនុវត្តន៍​តាម​ការណែនាំ​ចង្អុលបង្ហាញ និង​បទបញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក្នុង​ការបង្ការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដំណាំ​កញ្ឆា​ខុសច្បាប់​ឲ្យ​ដូច​ភ្លៀងរលឹម​រួចមក​។​

លោក វរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាល​ស្រុក​គិរីវង់ បាន​ដឹកនាំ​កម្លាំង​ជំនាញ​អធិការ​ដ្ឋ​ន​នគរបាល​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ទាំង​១២​ប៉ុស្តិ៍​ឡើងលើ​ភ្នំ​រុករក និង​កាប់ ដុតបំផ្លាញ​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួច​ដាំ​ខុសច្បាប់ បាន​ចំនួន​០៨​ទីតាំង អាង​ស្តុ​ប​ទឹក​ចំនួន​០៥​អាង នៅ​ចំនុច​ដុប​ថ្ម​ចង្ក្រាន​ស្ថិតក្នុង​ភូមិសាស្ត្រ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ដែលមាន​ផ្ទៃដី​ប្រមាណ​២៧៣២​ម៉ែត្រការ៉េ​។​

បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​ផងដែរ​៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×