Tuesday, November 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​នេសាទ​និង​អ្នកដំណើរ​ស​មុទ្រ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​ខ្លាំង ខ្យល់ កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ ចំពោះ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ ថ្ងៃទី ១ ខែមិថុនា ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស ( ចាប់ពី​ថ្ងៃទី​២-៨ ខែមិថុនា ឆ្នាំ​២០២១ ) ជាពិសេសប្រជា​នេសាទ​និង​អ្នកដំណើរ​ស​មុទ្រ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​ខ្លាំង ខ្យល់ កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់​។​

​ដោយ​ក្នុង​មួយ​សប្ដាហ៍​ទៅមុខ​នេះ កម្ពុជា​ទទួល​នូវ​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​ក្នុងនោះ ៖

  • ពីថ្ងៃ​ទី​២-៤ ខែមិថុនា ខ្យល់មូសុង​និរតី​មាន​កម្លាំង​ខ្សោយ​
  • ពីថ្ងៃ​ទី​៥-៨ ខែមិថុនា ខ្យល់មូសុង​និរតី​មាន​កម្លាំង​ពី​បង្គួរ​ទៅ​ខ្លាំង – នៅ​យប់​ថ្ងៃទី​៣១ ខែឧសភា ស្ថិតនៅ​ខាងកើត​ស្វិ​លី​ពី​ន​មានការ​កកើត​នូវ​ព្យុះ​ទី​៣​ឈ្មោះ​ឆ​យ​វ៉ាន់​(Choi-wan) ដែល​កំពុងធ្វើដំណើរ​ស្រប​ប្រទេស​ហ្វីលីពីន ឆ្ពោះទៅ​ភាគ​ឦសាន​ដោយ​មិន មាន​ឥទ្ធិពល​មកលើ​កម្ពុជា​យើង​ទ ។​

​ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ ៖

១-​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧ °C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ៣៣-៣៥ °C
  • នៅ​ថ្ងៃទី​២-៥ ខែមិថុនា នឹង​អាចមាន​ភ្លៀង​ធ្លាក់​មិនសូវ​រាយប៉ាយ​ក្នុង​កម្រិត​ខ្សោយ​
  • នៅ​ថ្ងៃ​៦- ៨ ខែមិថុនា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ ។​

២-​បណ្តា​ខេត្ត ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ °C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣៣ °C
  • នៅ​ថ្ងៃទី​២-៤ ខែមិថុនា នឹង​អាចមាន​ភ្លៀង​ធ្លាក់​មិនសូវ​រាយប៉ាយ​ក្នុង​កម្រិត​ខ្សោយ
  • នៅ​ថ្ងៃទី​៥-៨ ខែមិថុនា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក​ម្រិ​ត់​មធ្យម​ទៅ​បង្គួរ ។​

៣-​តំបន់​មាត់សមុទ្រ ៖

  • សីតុណ្ហភាព​អប្បបរមា មាន​ពី ២៤-២៦ ១C
  • សីតុណ្ហភាព​អតិបរមា មាន​ពី ៣២-៣៤ °C
  • នៅ​ថ្ងៃទី​២-៥ ខែមិថុនា នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​
  • នៅ​ថ្ងៃទី​៦-៨ ខែមិថុនា នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន នឹង​នៅលើ​ផ្ទៃ​ស​មុទ​នឹង​អាច មាន​ភ្លៀងខ្យល់​បក់​ខ្លាំង​និង​រលក​សំ​មុ​ទ្រ​ខ្ពស់ៗ ។​

​ក្រសួង​ធនធានទឹក បានស្នើ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស ប្រជា​នេសាទ​និង​អ្នកដំណើរ​ស​មុទ ដោយ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​ខ្លាំង ខ្យល់ កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់៕​ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×