Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) កើនឡើង ៤០០រៀលបន្ថែមទៀត ត្រឹមពេលផ្សារបិទនៅថ្ងៃចន្ទម្សិលមិញ

ភ្នំពេញ ៖ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបន្ត កំណើនពីថ្ងៃសុក្រសប្តាហ៍មុន ដោយបញ្ចប់ថ្ងៃជួញដូរដំបូង នៃសប្តាហ៍នេះ ជាមួយនឹងកំណើន ៤០០រៀល ក្នុងមួយហ៊ុន មកបិទនៅ ៧.៦០០រៀល។

ភាគហ៊ុនចំនួន ២ ទៀត ដែលរួមមាន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PAS) និង អេស៊ីលីដា (ABC) ក៏បានកើនឡើង ៦០រៀល ក្នុងមួយហ៊ុនដូចគ្នា ផងដែរ រហូតដល់ ១៤.៥២០រៀល និង ១៦.៥០០រៀល រៀងគ្នា។

ទន្ទឹមនឹងនេះដែរ ហ្រ្កេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ( PPSP) បានធ្លាក់ចុះចន្លោះពី ២០រៀល ទៅ ៨០រៀល មកត្រឹម ៤.៣២០រៀល ១៤.៥០០រៀល និង ២.២៨០រៀល។ ភាគហ៊ុនផេសថិក (PEPC) បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ០,៦៣% មកដល់ ៦៥៥,៥៦ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៤៧៦,៩៤ លានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×