ខេត្តកំពត ៖ រដ្ឋបាលខេត្តកំពត បានបញ្ជាក់ថា មិនមានគោលបំណងបិទផ្សារណាមួយឡើយ ក្នុងភូមិសាស្ត្រខេត្តកំពត។
សូមគោរពជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា យោងតាមលិខិតលេខ០៨៩/២១ សសរ ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត គឺផ្ដោតសំខាន់ទៅលើការហាមឃាត់ការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំនានាព្រមទាំងបម្រាមគោចរ ពីម៉ោង២០និង០០ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ តែប៉ុណ្ណោះ។
រដ្ឋបាលខេត្តសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រលំថា រដ្ឋបាលខេត្តគ្រោងបិទផ្សារណាមួយឡើយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





