Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរសរុប កើនដល់ជិត៧៥០លានរៀល នៅថ្ងៃអង្គារម្សិលមិញ

ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបសម្រាប់ថ្ងៃអង្គារម្សិលមិញនេះ បានកើនឡើងដល់ ៧៤០,៥៤ លានរៀល ដោយចំណែក៥៩% ឬស្មើនឹង ៤៣៨,៣២លានរៀល ត្រូវបានគ្របដណ្តប់ដោយភាគហ៊ុនអេស៊ីលីដា (ABC) ។

ភាគហ៊ុនដដែលនេះ រួមជាមួយនឹងភាគហ៊ុនពីរផ្សេងទៀត រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្គ្រេនធ្វីន (GTI) បានកើនឡើងដល់ ១៦.៥៤០រៀល ៧.៦៨០រៀល និង ៤.៣៤០រៀល ក្នុងមួយហ៊ុន។

យ៉ាងណាមិញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) បានធ្លាក់ចុះមកត្រឹម ២.២៥០រៀល ១៤.៥០០រៀល និង ៣.៣៥០រៀល។ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរក្សាថ្លៃថេរដដែលដូចនឹងថ្លៃបិទកាលពីថ្ងៃចន្ទ។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានកើនឡើង ០,២០% ទៀតមកដល់ ៦៥៦,៨៦ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN

×