Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព នៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ។ យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល សម្រេច អនុក្រឹត្យនេះ កំណត់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួលនិងគ្រប់គ្រងការ តភ្ជាប់ បណ្តាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្ដិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះរាល់ប្រតិបត្តិការ ហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញនិងប្រតិបត្តិការ សេវាអ៊ីនធឺណិត នៅព្រះរាជាណាចក្រកម្ពុជា។

ត្រូវបានបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដើម្បីសម្រួលនិងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិតក្នុងប្រទេស ច្រកទ្វារអ៊ីនធឺណិតជាតិរួមមាន ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេស និងអន្តរជាតិ និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ សម្រាប់ផ្លាស់ប្តូរទិន្នន័យអ៊ីនធឺណិតក្នុងប្រទេសនិងអន្តរជាតិ។ ច្រកទ្វារអ៊ីនធឺណិតក្នុងប្រទេស និងច្រកទ្វារអ៊ីនធឺណិតអន្តរជាតិ នៃច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវធ្វើប្រតិបត្តិការ នៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ និងក្រុងបាវិតនៃខេត្តស្វាយរៀង និងនៅ ទីតាំងមួយចំនួនទៀតស្របតាមតម្រូវការជាក់ស្ដែង ដោយមានការឯកភាពពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរសេរកាត់ថាក.ប.ទ ។

ច្រកទ្វារអ៊ីនធឺណិតជាតិ ត្រូវធ្វើប្រតិបត្តិការដោយប្រតិបត្តិករនៃច្រកទ្វារអ៊ីនធឺណិតជាតិ ដោយការសម្រេចរបស់រាជរដ្ឋាភិបាល តាមសំណើរបស់រដ្ឋមន្ត្រីក.ប.ទ.។

ត្រូវកំណត់ បុគ្គលដែលមានបំណងធ្វើប្រតិបត្តិការច្រកទ្វារអឺនធឺណិតជាតិ ត្រូវដាក់ពាក្យសុំអាជ្ញាបណ្ណពីនិយ័តករ ទូរគមនាគមន៍កម្ពុជា សរសរកាត់ថាន.ទ.ក.។ លក្ខខណ្ឌនិងនីតិវិធីនៃការស្នើសុំ ផ្តល់ ព្យួរ និងដកហូតអាជ្ញាបណ្ណ កំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក.ប.ទ.។

រាល់ការអនុញ្ញាតលើការតភ្ជាប់បណ្តាញរូបវន្តឆ្លងកាត់ព្រំដែនមុនពេលអនុក្រឹត្យនេះចូលជាធរមាន ត្រូវចាត់ទុកជានិរាករណ៍ក្នុងរយៈពេល១២ (ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន លើកលែងតែសិទ្ធិដែលត្រូវបាន ផ្តល់ក្រោមអាជ្ញាបណ្ណប្រតិបត្តិការច្រកទ្វារទូរគមនាគមន៍អន្តរជាតិ និងអាជ្ញាបណ្ណប្រតិបត្តិការស្ថានីយឡើងគោកន ខ្សែកាបអុបទិកក្រោមបាតសមុទ្រ។

ប្រតិបត្តិករដែលបានទទួលអាជ្ញាបណ្ណច្រកទ្វារទូរគមនាគមន៍អន្តរជាតិ និងអាជ្ញាបណ្ណប្រតិបត្តិការស្ថានីយ ឡើងគោកនៃខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត ដែលកំពុងតភ្ជាប់បណ្តាញនិង លក់ដុំសេវាអ៊ីនធឺណិតដោយផ្ទាល់ ត្រូវបង្វែរមកឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិឱ្យបានជាស្ថាពរក្នុងរយៈពេល១២
(ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន។ ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតនិងបុគ្គលពាក់ព័ន្ធត្រូវតភ្ជាប់និង/ ឬភៀរីងបណ្ដាញរបស់ខ្លួនទៅច្រកទ្វារ អ៊ីនធឺណិតជាតិឱ្យបានជាស្ថាពរក្នុងរយៈពេល១២ (ដប់ពីរ)ខែ បន្ទាប់ពីអនុក្រឹត្យនេះចូលជាធរមាន។

សូមបញ្ជាក់ថា ក្រសួង​ប្រៃសណីយ និង​ទូរគមនាគមន៍ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី ការបង្កើត​ច្រកទ្វា​អ៊ី​ន​ធឺ​ណិត​ជាតិ ( National Internet Gateway)​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន បន្ទាប់ពី​រាជរដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​លេខ​២៣ អនក្រ .​បក ចុះ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ ស្តីពី ការបង្កើត​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ (National Internet Gateway) ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សង្កេតឃើញថា មានប្រតិកម្ម​មួយចំនួន​ពី​សំណាក់​សារព័ត៌មាន និង​អង្គការក្រៅរដ្ឋាភិបាល ដែល​លើកឡើងថា រាជរដ្ឋាភិបាល​មាន គោលបំណង​ចាប់យក​ទិន្នន័យ ស្តាប់​ការសន្ទនា​របស់​អ្នកប្រើប្រាស់ រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ និង​យកតាម គំរូ​របស់​ប្រទេស​ចិន​។​

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ជ្រាបថា​៖

១. ការចោទប្រកាន់​អំពី​ការបង្កើត​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​នេះ គឺ​គ្មាន​មូលដ្ឋាន មាន​ចរិត​នយោបាយ ផ្ទុយ​នឹង​ការពិត ហើយ​ខុសពី​គោលបំណង​ដែល​បានចែង​ក្នុង​អនុក្រឹត្យ​នេះ​។​

២. ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​ត្រូវបាន​បង្កើតឡើង​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់ មិនមែន​មានតែ​ការគ្រោង​រៀបចំ បង្កើត​នៅ​កម្ពុជា​នោះទេ​។​

៣.​ការរៀបចំ​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ ត្រូវបាន​ធ្វើឡើង​ដោយ​បើកចំហ និង​មានការ​ពិគ្រោះ យោបល់​ជាមួយ​អ្នកជំនាញ​ក្នុង​វិស័យ​ទូរគមនាគមន៍ ប្រតិបត្តិ​ករ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនលើក​។​

៤. ការរៀបចំ​បង្កើត​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​នេះ មាន​គោលបំណង​បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រមូល​ចំណូល​ជាតិ ដោយ​ផ្អែកលើ​គោលការណ៍​ប្រកួតប្រជែង​ស្មើភាព​និង​ស្មោះត្រង់ និង​តម្លាភាព​រវាង​រដ្ឋ​និង​ប្រតិបត្តិ​ករ ព្រមទាំង​ជួយ​ទប់ស្កាត់​នូវ​ការ​លួ​ចត​ភ្ជាប់​បណ្តាញ​ឆ្លងដែន​ខុសច្បាប់ ល្បែងស៊ីសង​អន​ឡាញ​ខុសច្បាប់ ការគំរាមកំហែង​តាម​អឺ​ន​ធឺ​ណិ​ត រូបភាព​អាសអាភាស និង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ ជាដើម​។​

​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សូម​គូសបញ្ជាក់​ជាថ្មី​ថា មិនមាន​បទ​ប្បញ្ញត្តិ​ណាមួយ​ក្នុង​អនុក្រឹត្យ​នេះ ចែង​អំពី​ការចាប់យក​ទិន្នន័យ​អ្នកប្រើប្រាស់​និង​ការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​ឡើយ​។ ទន្ទឹង​នឹង​នេះ ក្រសួង​គ្រោង នឹង​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ការការពារ​ទិន្នន័យ​ឯកជន (Personal Data Protection Law) បន្ទាប់ពី​សេចក្តីព្រាង ច្បាប់​ស្តីពី​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (Cybersecurity Law) ត្រូវបាន​បញ្ចប់​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦​ខែកុម្ភៈ រាជរដ្ឋាភិបាល​បានចេញ អនុក្រឹត្យ ស្ដីពី ការបង្កើត​ច្រកទ្វារ​អ៊ី​ន​ធឺ​ណេ​ត​ជាតិ ដើម្បី​សម្រួល​និង​គ្រប់គ្រង​ការតភ្ជាប់​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​ក្នុងប្រទេស និង​អន្តរជាតិ​។​

​អនុក្រឹត្យ​នេះ កំណត់​អំពី​ការបង្កើត​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ ក្នុង​គោលបំណង​សម្រួល​និង​គ្រប់គ្រង​ការ ត​ភ្ជាប់ បណ្តាញ​អឺ​ន​ធឺ​ណិ​ត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​និង​សក្តិ​សិទ្ធិ​ភាព​នៃ​ការ​កៀរគរ​ចំណូល​ជាតិ ការការពារ​សន្តិសុខ​ជាតិ និង​ការថែរក្សា​របៀបរៀបរយ​សណ្តាប់ធ្នាប់​សង្គម វប្បធម៌ និង​ប្រពៃណីជាតិ​។​

​អនុក្រឹត្យ​នេះ មាន​វិសាលភាព​អនុវត្ត​ចំពោះ​រាល់​ប្រតិបត្តិការ​ហេដ្ឋារចនាសម្ព័ន្ធ​និង​បណ្តាញ​និង​ប្រតិបត្តិការ សេវា​អឺ​ន​ធឺ​ណិ​ត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​ត្រូវបាន​បង្កើត​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ ដើម្បី​សម្រួល​និង​គ្រប់គ្រង​ការតភ្ជាប់​បណ្តាញ​អឺ​ន​ធឺ​ណិ​ត​ក្នុងប្រទេស​និង​អន្តរជាតិ​។​

​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​រួមមាន ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ក្នុងប្រទេស សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​អឺ​ន​ធឺ​ណិ​ត​ក្នុងប្រទេស និង​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​អន្តរជាតិ សម្រាប់​ផ្លាស់ប្តូរ​ទិន្នន័យ​អឺ​ន​ធឺ​ណិ​ត​ក្នុងប្រទេស​និង​អន្តរជាតិ ។ ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ក្នុងប្រទេស និង​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​អន្តរជាតិ នៃ​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ ត្រូវធ្វើ​ប្រតិបត្តិការ នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ក្រុង​ប៉ោយប៉ែ​តនៃ​ខេត្តបន្ទាយមានជ័យ និង​ក្រុង​បាវិត​នៃ​ខេត្តស្វាយរៀង និង​នៅ ទីតាំង​មួយចំនួនទៀត​ស្របតាម​តម្រូវការ​ជាក់ស្តែង ដោយមាន​ការឯកភាព​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ សរសេរ​កាត់​ថាក​.​ប​.​ទ​.​។​

​ផ្នែក​ទី​២​រាល់​ការអនុញ្ញាត​លើ​ការតភ្ជាប់​បណ្តាញ​រូបវន្ត​ឆ្លងកាត់​ព្រំដែន​មុនពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវ​ចាត់ ទុកជា​និរាករណ៍​ក្នុង​រយៈពេល​១២ (​ដប់​ពីរ​)​ខែ បន្ទាប់ពី​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន លើកលែងតែ​សិទ្ធិ​ដែល​ត្រូវបាន ផ្ដល់​ក្រោម​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​ច្រកទ្វារ​ទូរគមនាគមន៍​អន្តរជាតិ​និង​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​ស្ថានីយ​ឡើងគោក​នៃ ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ​។​

​ប្រតិបត្តិ​ករ​ដែល​បានទទួល​អាជ្ញា​បណ្ណ​ច្រកទ្វារ​ទូរគមនាគមន៍​អន្តរជាតិ​និង​អាជ្ញា​បណ្ណ​ប្រតិបត្តិការ​ស្ថានីយ ឡើងគោក​នៃ​ខ្សែកាប​អុ​ប​ទិ​ក​ក្រោម​បាតសមុទ្រ និង​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អឺ​ន​ធឺ​ណិ​ត ដែល​កំពុងត​ភ្ជាប់​បណ្តាញ​និង លក់ដុំ​សេវា​អឺ​ន​ធឺ​ណិ​ត​ដោយផ្ទាល់ ត្រូវ​បង្វែរ​មក​ឆ្លងកាត់​ច្រកទ្វារ​អឺ​ន​ធឺ​ណិ​ត​ជាតិ​ឱ្យ​បានជា​ស្ថាពរ​ក្នុង​រយៈពេល​១២ (​ដប់​ពីរ​)​ខែ បន្ទាប់ពី​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​។​

​ប្រតិបត្តិ​ករ​ផ្ដល់​សេវា​អឺ​ន​ធឺ​ណិ​ត​និង​បុគ្គល​ពាក់ព័ន្ធ​ត្រូវ​ត​ភ្ជាប់​និង អឺ​ន​ធឺ​ណិ​ត​ជាតិ​ឱ្យបាន /​ឬ​ភៀ​រីង​បណ្ដាញ​របស់ខ្លួន​ទៅ​ច្រកទ្វារ ជា​ស្ថាពរ​ក្នុង​រយៈពេល​១២(​ដប់​ពីរ​)​ខែ បន្ទាប់ពី​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​។​
​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រុម​សង្គម​ស៊ីវិល មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​អនុក្រឹត្យ​ស្តីពី​ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​ត្រូវ​បានប្រកាស​ឱ្យប្រើ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែកុម្ភៈ​នេះ និង​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​និ​រា​កណ៍​អនុក្រឹត្យ​នេះ ។ នៅពេលដែល​ត្រូវបាន​អាជ្ញាធ​រដ្ឋ​អនុវត្ត អនុក្រឹត្យ​នេះ នឹង​រឹតត្បិត​ទៅលើ​សិ​ទិ្ធ​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ជាពិសេស​សិ​ទិ្ធ​សេរីភាព​ក្នុងការ​បញ្ចេញមតិ សិ​ទិ្ធ​ក្នុងការ​ទទួលបាន​ព័ត៌មាន សិ​ទិ្ធ​លើ​ឯកជន​ភាព ភាព​ប្រកួតប្រជែង​នៃ​ក្រុមហ៊ុន ផ្តល់​សេវា​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​នេះ​អាច​នឹង​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចជាតិ ។​

​ជាមួយគ្នានេះដែរ យើង​បាន​ពិនិត្យឃើញថា​ការបង្កើត​អនុក្រឹត្យ​ស្តីពី​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នឹង​ជះឥទ្ធិពល​អាក្រក់​ដល់​សេដ្ឋកិច្ច ជាពិសេស​លើ​ភាព​ប្រកួតប្រជែង​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា ។ ការឆ្លងកាត់​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​តែមួយ​ពី​គ្រប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ទាំងអស់ អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដ​ល់​ការប្រកួតប្រជែង​ក្នុង​ការផ្តល់សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​ពី​គ្រប់​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។​

​លើសពីនេះទៅទៀត ការបង្កើត​ច្រកទ្វារ​តែមួយ​បែបនេះ ក៏​អាចបង្កើត​ឱ្យមាន​ការប្រកួត​ប្រជែង​មិន​ស្មោះត្រង់​រវាង​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ផងដែរ ។ ការបង្កើត​ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ​នេះ ត្រូវបាន​គេ​ជឿជាក់ថា អាច​ផ្តល់​សិ​ទិ្ធ​អំណាច​ដល់​អាជ្ញាធរ​រដ្ឋ​ក្នុងការ​អន្តរាគមន៍​ទៅលើ​ប្រតិបត្តិការ​នៃ​ការផ្តល់សេវា​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​អ៊ីនធឺណិត​ឯកជន ដោយ​អាច​បង្ក​ភាពងាយស្រួល ឬ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ណាមួយ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយ​អាជ្ញាធរ​រដ្ឋ និង​អ្នកមានអំណាច ផ្តល់នូវ​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន​ជាង​ក្រុមហ៊ុន​សេវា​អ៊ីនធឺណិត​ដទៃទៀត ៕ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×